សាម៉ីខ្លួនជាអ្នកនិយាយខ្លួនឯង!! បន្ទាប់គ្រប់គ្នាគិតថា Dan- Pattie ជាគូស្នេហ៍ចែកផ្ទូវគ្នាស្ងាត់ៗ ពេលនេះដឹងហើយថា…! មានរូបភាព
ពីករណីដែលអ្នកគាំទ្រគិតនិងដៅថាគូស្នេហ៍ដែលទាក់ទងគ្នាមកជាយូរយ៉ាងតារាសម្ដែងនិងតារាចម្រៀង Dan Worrawech និងតារាសម្ដែងស្រី Pattie Ungsumalynn អាចជាគូស្នេហ៍តារានៅក្នុងពត៌មានចចាមរ៉ាមរបស់ផេកល្បី Jemoy 108 ដែលបានលើកឡើងថា “មានតារាមួយគូ..កំពុងបែកគ្នាយ៉ាងស្ថាត់ៗ” បន្ទាប់ពីមានអ្នកចាប់សង្កេតថាមួយរយៈនេះមិនសូវឃើញទាំងគូនៅជាមួយគ្នា ហើយក៏គ្មានវីឌីអូថ្មីក្នុងកម្មវិធីយូធូបមកជាយូរដែរហើយ

ជាក់ស្ដែង (28 មករា 2021) សាម៉ីខ្លួនម្ចាស់ផេក Jemoy 108 ក៏បានចេញមកបញ្ជាក់ពីករណីខាងលើហើយថាគូរបស់ Dan- Pattie មិនបានស្ថិតនៅក្នុងបញ្ចីពត៌មាននេះទេ បញ្ចាក់អះអាងថាមិនមែនជាគូនេះយ៉ាងពិតប្រាកដ ព្រមទាំងមានបង្ហើបប្រាប់ពីពាក្យរបស់អ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ Pattie ដែលបានចេញមកផ្ដល់បទសម្ភាសន៍ផ្សព្វផ្សាយជាសាធារណៈថា ទាំងគូនៅអូខេធម្មតា នៅមាននិយាយដល់ការងារជាគូ ចំណែកដែលមិនបានធ្វើវីឌីអូយូធូបក៏ព្រោះកំលោះ Dan កំពុងរវល់និងរឿងគម្រោងថតរឿង ដូច្នេះហើយទើបធ្វើឲ្យពេលវេលាទាំងពីរនាក់មិនត្រូវគ្នា
ផេកល្បីខាងលើនៅមានបោះប្រយោគគួឲ្យគិតទៀតថា ” ប.ល ពួកឯងឈប់តាមរកទៅ ក៏ប្រាប់ហើយតើថាបែកស្ងាត់ៗនោះអី ប្រសិនបើមានអ្នកដឹងវាលែងជាសម្ងាត់ហើយ មនុស្សប្រុសដែលអញនិយាយនិង គេកំពុងដោះដៃចោល ហើយក៏មិនព្រមឆ្លើយតបសំនួររឿងនេះ ចំណែកឯខាងស្រី ក៏នៅសាងរូបភាពថា…..យើងនៅតែស្រលាញ់គ្នា// បិទរឿងណា បងDan-អូនPattie មិនមាននៅក្នុងបញ្ចើនេះទេ”
អត្ថបទដោយ : នីត្តា











