ថ្វីត្បិតតែ Chompoo Araya មានលុយរាប់លានជាសេដ្ឋីអ្នកមានមែនពិតតែការចិញ្ចឹមកូនដូចអ្នកស្រែចំការធ្វើការជីកដី…! មានវីឌីអូ

ម៉ែកូនរត់ទៅលេងលោកយាយ Ning ស្ទើរតែរាល់ថ្ងៃ សម្រាប់អ្នកម៉ាក់កូនភ្លោះ Chompoo Araya ជាមួយកូនប្រុស  Shafa-Phayu ហើយពេលនេះផ្ទះលោកយាយកំពុងកសាងថែមស្រះហែលទឹកឲ្យក្មេងៗទៀតផង ទៅមុខទៀតច្បាស់ជាមានការងារពិសេសៗធ្វើហើយ អាចនិយាយបានថាផ្ទះលោកយាយមានតែកន្លែងទុកឲ្យលេង ចៅៗមិនធុញទេ

ចំណែកឯ Chompoo ដែលចិញ្ចឹមកូនៗបែបសប្បាយៗ អ្នកគាំទ្រឃើញហើយក៏ញញឹមតាមដោយមិនដឹងខ្លួនទៅតាម ចាត់ទុកថាមិនឲ្យនៅតែក្នុងបន្ទប់ម៉ាស៊ីនត្រជាក់មានលុយរាប់លានក៏មិនចិញ្ចឹមកូនឲ្យទំនើងចិត្ត ដូចជាក់ស្ដែងដែល Chompoo ផុសវិឌីអូនៅក្នុង IG ព្រមជាមួយឃ្លាថា “ក្លាយជាកសិករ1”

After Footer (Active) - damrei Mr1 Zone2

Shafa-Phayu នាំគ្នាទៅនៅសួនបន្លែក្បែរផ្ទះ មានទាំងបញ្ចេញថ្វីដៃបញ្ចេញកំលាំងជួយគ្នាប៉ះបន្លែ ជីកដី ស្រោចទឹកកូនឈើជាមួយយ៉ាងយកចិត្តទុកដាក់ ពិតជាគួឲ្យស្រលាញ់ខ្លាំងណាស់ តាំងពីដើមវីឌីអូដែលបង Shafa សួរប្អូនប្រុសថា “yu ជាកសិករមែនទេ” ដោយមានអ្នកម៉ាក់ជាអ្នកចាំមើលការខុសត្រូវប្រមូលយករូបភាពដូចដើម ថែមទាំងចាំជួយមើលជួយបង្រៀនឲ្យចេះចែករំលែកគ្នាទៅវិញទៅមក ចូលចិត្តខ្លាំងណាស់ កិច្ចការរបស់ម៉ាក់កូនគ្រួសារនេះ

អត្ថបទដោយ : នីត្តា