គូស្នេហ៍ភ្លើងខៀវ? កុំពុងចាប់អារម្មណ៍ Boy Pakorn ប្រាប់ថាចូលចិត្ត Diana មិត្តៗនាំគ្នាជួយជម្រុញប្រាប់ថា….! មានរូបភាព

Boy Pakorn ប្រាប់ផ្ទាល់មាត់ថាចូលចិត្ត Diana កណ្ដាលកម្មវិធីទីថាយគ្រួ មិត្តភ័ក្ដបងប្អូនជួយគាំទ្រប្រាប់ថាគួឲ្យស្រលាញ់ណាស់ ខាងស្រីក៏មានប្រតិកម្មអៀនតិចៗ បន្ទាប់ពីត្រូវ Tor បង្អាប់ពេលផ្ដល់បទសម្ភាសន៍

បន្ទាប់ពីតារាសម្ដែងប្រុសអារម្មណ៍ល្អ Boy Pakorn បានបើកចិត្តប្រាប់ថាចូលចិត្ត Diana តារាសម្ដែងស្រីជំនាន់ប្អូននៅក្នុងកម្មវិធី ទីថាយគ្រួ ធ្វើឲ្យប្អូនប្រុសញញឹមព្រមទាំងប្រាប់ថាគួឲ្យស្រលាញ់ ហើយ Boy ប្រាប់ថារឿងនេះធ្លាប់និយាយប្រាប់ឲ្យ Great ស្ដាប់តែម្នាក់មិននឹកស្មានថាត្រូវមកបើកបង្ហាញ

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែង Diana បានផ្ដល់បទសម្ភាសន៍តាមរយៈ គ្រួសារសិល្បៈអនឡាយ ប៉ុស្ដិ៍លេខ 3ដោយសាម៉ីខ្លួនដឹងហើយមានប្រតិកម្មភ្ញាក់ផ្អើលតិចៗ ព្រមទាំងប្រាប់ថា បងBoy មិនបានមកញ៉ែអ្វីហើយបានផ្ញើរសារមកសុំទោសដែលអាចនិងធ្វើឲ្យមានខូចខាត ហើយប្រាប់ថាស្នាត់ស្នាលហើយនិយាយគ្នារឿងខ្សែភាគយន្ដកូរ៉េនៅពេលកូវីដហើយកន្លងមករឿង Crash Landing On You ទាំងសងខាងសុទ្ធតែចូលចិត្តតួប្រុសតួស្រី

ហើយកំឡុងពេល Diana ឲ្យសម្ភាសន៍នៅក្នុងកន្លែងថតរឿង Tor បានចូលរួមត្រេកអរហើយបង្អាប់ថា Boy Pakorn ទៅរកដល់ស្ទូឌីអូ តើវាយ៉ាងម៉េចវិញ ហើយនៅបង្អាប់ទៀតថាប្រយ័ត្នគាត់ Crash Landing On You

សូមប្រាប់ថាប្រធានបទទាំងអស់មិនស្មើរនិង Tor អុជភ្លើងនេះឡើងទេ និងអាចគូស្នេហ៍ភ្លើងខៀវរបស់សិល្បៈមែនឬទេ….

អត្ថបទដោយ : នីត្តា