Taew Natthaporn រីករាយនិងទទួលខុសត្រូវគ្រប់ករណី! ហាងកាហ្វេប្រកាសបិទទ្វាបន្ទាប់ពីមានរូបនាងទៅអង្គុយថតរូប….! មានរូបភាព
ពីករណីដែលតារាសម្ដែងស្រីល្បីឈ្មោះ Taew Natthaporn ផុសរូបថតខណៈចេញមកអង្គុយយកខ្យល់អាកាសត្រជាក់ៗ បរិវេនហាងកាហ្វេមួយកន្លែង បន្ទាប់ពីធ្វើដំណើរធ្វើការធ្វើតេស្ដ Swab test ត្រួតពិនិត្យរកមេរោគកូវីដ-19ក្នុងរាងកាយ

ដោយរូបភាពខាងលើបានផ្ដល់ផលឲ្យអ្នកបណ្ដាញសង្គមជាច្រើន ចេញមកជះ comment ជជែកវែកញ៉ែកយ៉ាងក្ដៅដូចភ្លើងទាក់ទងនិងការចេញមកអង្គុយធ្វើធម្មតានៅក្នុងហាងអាហារទាំងៗដែលនាងនៅក្នុងកំឡុងពេលឃុំខ្លួន 14ថ្ងៃ តាមការណែនាំរបស់ពេទ្យ
រហូតដល់ខាងបណ្ដាញសង្គម របស់ហាងកាហ្វេមានការសុំប្រកាសធ្វើការបិទហាង ដើម្បីធ្វើការសម្អាតទ្រង់ទ្រាយធំ ហើយនិងបើកដំណើរការវិញនៅថ្ងៃទី 5 កុម្ភៈ “ហាងបិតដើម្បីធ្វើការ Big Cleaning ហាងនិងចាប់បើកវិញនៅថ្ងៃទី 5កុម្ភៈចា សូមអភ័យទោសចំពោះភាពមិនងាយស្រួលណាចា”
ក្រៅពីនេះខាងហាងកាហ្វេ នៅបានបញ្ជាក់ពីការការពារខ្លួនដើម្បីកុំឲ្យមានការឆ្លងមេរោគកូវីដទៀតផង
ខណៈពេលជាមួយគ្នានេះដែរខាង Taew ដែលបានដឹងពីការប្រកាសនេះសាម៉ីខ្លួនក៏បានចូលទៅ comment ដើម្បីសម្ដែងការទទួលខុសត្រូវចំពោះហេតុការណ៍ដែលបានកើតឡើងថា “សូមទោសដែលធ្វើឲ្យកើតរឿងនេះឡើងណាចា រីករាយនិងទទួលត្រូវគ្រប់ករណីចា” តែទោះបីជាយ៉ាងនេះក្ដីក៏អ្នកបណ្ដាញសង្គមនៅតែចាត់ទុកជារឿងគួឲ្យចាប់អារម្មណ៍ ហើយក៏ចូលទៅសម្ដែងការយល់ឃើញជាច្រើននៅក្នុងបណ្ដាញសង្គម
អត្ថបទដោយ : នីត្តា







