Sririta ពរពោះចាស់ខែប៉ុន្ដែខំថតបង្ហាញម៉ូតមុនសម្រាល តែមិននឹកស្មានថានាង….! មានរូបភាព

ចាប់ផ្ដើមរាប់ថយក្រោយជិតដល់ថ្ងៃមែនទែនហើយសម្រាប់អ្នកម៉ាក់ដៃថ្វីដ៏ស្រស់ស្អាត Sririta ហើយពេលនេះពរពោះកូនប្រុសកូនដំបូងអាយុបាន 31 សប្ដាហ៍ ហើយនៅមិនប៉ុន្មានសប្ដាហ៍ទៀតក៏អាចឃើញមុខទាយាទកូនដំបូងរបស់គ្រួសារហើយ ធ្វើឲ្យរំភើបទាំងលោកប៉ាហើយនិងអ្នកម៉ាក់តែម្ដង

ជាក់ស្ដែងនៅថ្ងៃ (2 កុម្ភៈ 2021) Sririta ក៏ទើបតែចេញមកបង្ហាញរូបភាពបែបការបង្ហាញម៉ូតដែលតាំងចិត្តថារក្សាទុកជាអុនស្សាវរីយ៍មុនសម្រាល ហើយដោយមានជាងដែលមានទឹកដៃល្អប្រចាំប្រទេសថៃយ៉ាង Yai Amat មកប្រមូលរូបភាពឲ្យ ដោយ Sririta ទោះបីជានាងពរពោះចាស់ខែជិតនិងសម្រាលតែក៏ស្អាតស្បែកភ្លឺចែងចាំងពន្លឺនៃសម្រស់ទាក់ភ្នែកគ្រប់គ្នាក្នុងស្ទាយដ៏ស្រស់ស្អាត បង្អួតផ្ទៃមុខស្អាតគ្មានទាស់ ការតុបតែងមុខ ហើយគ្រងគ្រឿងអលង្ការ ស្ទាយដូចជាទេពធីតាក្នុងរឿងនិទានចឹង

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ : នីត្តា