កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Boy Pakorn បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន និងបាននិយាយរឿងទាក់ទងនិងតារាស្រី Pim Pimprapa ដែល Follow គ្នានៅក្នុងបណ្ដាញសង្គមអុីនស្ដារក្រាម។
ក្នុងនោះផងដែរ ក្រោយតារាប្រុសរូបនេះ និយាយមិនបានប៉ុន្មាន Pim ក៏បានចេញមុខផ្ដល់បទសម្ភាសន៍ និងបាននិយាយទាក់ទងនិងរឿងនាង Follow លោក Boy Pakorn នៅក្នុងបណ្ដាញសង្គមអុីនស្ដារក្រាមយ៉ាងដូច្នេះថា៖
«តាមពិតនាងបាន Follow លោក Boy យូរមកហើយ និងមិនមែនមានតែលោក Boy ម្នាក់នោះទេ គឺសឹងតែគ្រប់តារារៀមច្បងហើយដែលនាងបាន Follow»៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី