អស់ចិត្តឬនៅអ្នកពូកែរិះគន់? Taew សែនសប្បាយចិត្តអ្នកម៉ាក់ត្រួតពិនិត្យមិនឃើញមានកូវីដ-19 ពេលនេះយើងបាននៅជុំគ្នាវិញហើយ!! មានរូបភាព
Taew Natapohn បានបង្ហាញលទ្ធផលត្រួតពិនិត្យកូវីដ-19 របស់អ្នកម៉ាក់ លទ្ធផលចេញមកអវិជ្ជមានគ្មានកូវីដ ព្រមទាំងបានត្រលប់មករស់នៅក្នុងផ្ទះជុំគ្នាវិញហើយ តែនៅរយៈឆ្ងាយពីគ្នាដោយនៅមួយជាន់ម្នាក់

ប្រហែលនៅឃុំខ្លួនដូចដើមសម្រាប់ Taew Natapohn ដែលស្ថិតនៅក្នុងក្រុមអ្នកមានហានិភ័យខ្ពស់បន្ទាប់ពីនៅជិត DJ matoom ឆ្លងកូវីដ-19
ដោយមុននេះ Taew បានបង្ហាញលទ្ធផលពិនិត្យរបស់ខ្លួនតាំងតែពីខ្លួនបាននៅដាច់ដោយលែកតែឯងរហូតមកដល់ 14ថ្ងៃ នាងបានធ្វើការត្រួតពិនិត្យម្ដងទៀតលទ្ធផលនៅតែអវិជ្ជមាន អាចនិយាយបានថាជាដំណឹងល្អរបស់តារាស្រី
ហើយពេលនេះនាងក៏បានបង្ហាញពីលទ្ធផលពិនិត្យរបស់អ្នកម៉ាក់ក៏ចេញមកអវិជ្ជមានដែរដោយនាងប្រាប់ទៀតថាអ្នកម៉ាក់បានធ្វើដំណើរត្រលប់មកនៅផ្ទះដូចដើមវិញហើយ តែនៅឆ្ងាយពីគ្នាដោយការចែកជាន់គ្នានៅ

“Day15 @nidt17 បង្ហាញលទ្ធផល PCR របស់អ្នកម៉ាក់អ្នកដែលនៅជិតជាមួយ Taew បំផុតកំឡុងពេលឃុំខ្លួនកន្លងមក តែងតែថ្ងៃ 11 – ពេលនេះ (អ្នកម៉ាក់ត្រលប់មកនៅផ្ទះជាមួយខ្ញុំវិញហើយ ប៉ុន្តែចែកគ្នាមួយជាន់ម្នាក់) ហើយជាការអះអាងថាលទ្ធផលពិនិត្យរបស់ខ្ញុំខ្លួនឯងក្រៅពី “មិនមានកូវីដ” ហើយនៅ “មិនបានកើត” ដែលអាចនិងប្រតិកម្មចំលងទៅឲ្យអ្នកដទៃបានដែរ….អគុណគ្រប់កំលាំងចិត្ត ហើយសូមឲ្យគ្រប់គ្នាសុវត្តិភាពដូចគ្នាណាចា #Taew ត្រូវតែមិនអី #អ្នកម៉ាក់ក៏ត្រូវតែមិនអីដែរ”
ចាត់ទុកថាជាដំណឹងល្អរបស់គ្រួសារតែម្ដងហើយ ខ្លាចតែ Taew និងឃុំខ្លួនឲ្យគ្រប់ 21 ទើបចេញទៅធ្វើការវិញដើម្បីសុវត្តិភាពនិងការសប្បាយចិត្តរបស់អ្នកគ្រប់គ្នា
អត្ថបទដោយ : នីត្តា







