កប់ណាស់! ជិតដល់ថ្ងៃបុណ្យនៃក្តីស្រលាញ់ ជី ដេវីត ជះលុយរាប់ពាន់ទិញកាដូជូនគូស្នេហ៍!(មានវីដេអូ)

ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងស្នេហារវាងតារាចម្រៀងរ៉េបលោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស កាន់តែផ្អែមល្ហែមនិងគ្នាខ្លាំងឡើងៗ ធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំងទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាពិតជាភ្ញាក់ផ្អើល នៅពេលឃើញតារាប្រុសរូបនេះ បង្ហោះវីដេអូបង្ហាញពីសកម្មភាពលោកនាំកញ្ញា ទេព បូព្រឹក្ស ដើរផ្សារទិញកាបូបយួរដៃ ម៉ាក់ BURBERRY មួយ និងស្បែកជើងយីហ៊ោល្បី BALENCIAGA មួយសម្រាប់ ដែលសរុបជាប្រាក់វិញសឹងតែ៥ពាន់ដុល្លារទៅហើយ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្តជំនួសកញ្ញា ទេព បូព្រឹក្ស យ៉ាងខ្លាំង ព្រោះមិនទាន់ដល់ថ្ងៃបុណ្យនៃក្ដីស្រលាញ់ផង នាងទទួលបានកាដូពីគូស្នេហ៍មានតម្លៃដល់រាប់ពានដុល្លាររួចបាត់ទៅហើយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី