​លឿនណាស់! កូនប្រុស ខាត់ សុឃីម ពេញកម្លោះហើយ សង្ហាមិនចាញ់ម្ដាយឪពុកទេ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម ហើយ ដែលសព្វថ្ងៃនេះអ្នក​នាង ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន និងសរសើរពីទេពកោសល្យសិល្បៈរបស់អ្នកនាងយ៉ាងខ្លាំងទៀតផង។

យ៉ាងណាមិញ ថ្មីៗនេះ គ្រប់គ្នាកាន់តែចាប់អារម្មណ៍ខ្លាំងលើតារាស្រីរូបនេះថែមទៀត ខណៈគ្រប់គ្នាបានឃើញរូបភាពជុំគ្រួសាររបស់អ្នកនាង ដែលមើលទៅកូនប្រុសច្បងរបស់អ្នកនាងពេលនេះពេញកម្លោះស្ដូកហើយ ហើយក៏មានមុខមាត់ស្រស់ស្អាត និងសង្ហាមិនចាញ់ម្ដាយឪពុករបស់គេដែរ។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ ហ្វេនៗគ្រប់គ្នាក៏កាន់តែសរសើរតារាស្រីពហុជំនាញរូបនេះ ដែលមានកូនមានស្រស់ស្អាត ហើយគ្រប់គ្នាក៏សង្ឃឹមថាកូនប្រុសអ្នកនាងនិងអាចក្លាយជាតារានៅថ្ងៃអនាគត់ស្នងដំណែងពីម្ដាយផងដែរ៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី