Lydia ស្រែកមួយទំហឹងពេល Matthew មកធ្វើរឿងមួយនេះដាក់នាងដល់ថ្នាក់នេះហើយបើកូនទី 3មិនមកទៀតមិន…..! មានរូបភាព
ទោះបីជាមានឈ្មោះជាលោកប៉ាអ្នកម៉ាក់កូន 2ហើយក្ដីតែសា្វមីភរិយា Matthew- Lydia នៅតែផ្អែមល្ហែមដាក់គ្នាមិនដែលធ្លាក់ចុះឡើយ ថែមទាំងពេលថ្មីៗនេះបាននាំកូនៗទាំងពីរនាក់ ទៅដើរលែងនៅសមុទ្រ ហើយតែងតែឆ្លៀតពេលកូនៗគេងលក់ ទាំងពីនាក់តែងមកផ្អែមល្ហែមដាក់គ្នារហូត

ជាក់ស្ដែង Lydia បានផុសសកម្មភាពដ៏សែនរ៉ូមែនទិច ខណៈដែលកំពុងគេងកើយលើស្វាមី ក្រោយមកលោកប៉ា Matthew ទៅយកកាមេរ៉ាថតរូបភរិយាខ្លះ ព្រមទាំងបង្ហាញក្បាច់រាំញាក់ឆ្វេងញាក់ស្ដាំ ក្រលែងចង្គេះដាក់ភរិយា មើលហើយសមនិងឈុតស្រុងពណ៌ក្រហមបូករួមជាមួយនិងបទភ្លេងឥណ្ឌា ឡើងធ្វើឲ្យ Lydia គាំងស្មារតីទ្រង់ទ្រាយធំ ស្រែកចាចៗតែម្ដង
ប៉ុណ្ណឹងមិនទាន់គ្រប់អស់ទេ លោកស្វាមីនៅមានថែមឲ្យមួយក្បាច់ទៀតក្បាច់យោគដៃយោគជើង មុននិងយួរកាបូបចូលបន្ទប់ ដល់ថ្នាក់ Lydia យកវីឌីអូនេះមកផុសបង្អាប់ស្វាមីក្នុង IG ថា “រ៉ូមែនទិចបានតែបន្ទិច មើលដល់ចប់ លោកស្វាមីខ្សែញាក់”
អត្ថបទដោយ : នីត្តា







