ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ថ្មីៗនេះតារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Mint Chalida បានធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ជាមួយនឹងស្ទាយ៍សក់ខ្លីរបស់នាងយ៉ាងខ្លាំង និងសរសើរថាស្អាតប្លែកគ្រប់ៗគ្នាទៀតផង។
មិនត្រឹមតែប៉ុនណោះ ក្រោយពេលលេងស្ទាយ័សក់ខ្លីនេះមិនបានប៉ុន្មានផង ពេលនេះនាងក៏ក្ដោបឱកាសថតរឿងថ្មីមួយ និងថែមទាំងបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតបែបសុីវិល័យ ធ្វើឲ្យមហាជនជាច្រើនឃើញហើយលាន់មាត់សរសើរគ្រប់ៗគ្នាតែម្ដង។
មិនត្រឹមតែប៉ុនណោះ ហ្វេនៗគ្រប់គ្នាក៏កំពុងតែទន្ទឹងរង់ចាំទស្សនារឿងថ្មីរបស់តារាស្រីរូបនេះ ថតក្នុងស្ទាយ៍ថ្មីគ្រប់ៗគ្នាទៀតផង៕ តោះ! ចង់ដឹងថាក្នុងរឿងថ្មីនេះនាងតុបតែងខ្លួនស្អាតប៉ុនណា ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី