Taew សូមបញ្ចាប់រឿងអាក្រក់ៗសុំមករីករាយជប់លៀងថ្ងៃកំណើតជាមួយសង្សាម្ចាស់ចិត្តហៃសូ Pranai យ៉ាងមានក្ដីសុខម្ដង!! មានរូបភាព

បន្ទាប់ពីជំនះរាល់បញ្ហារឿងអាក្រក់ៗនិងការឃុំខ្លួន ពេលនេះក៏ដល់ពេលត្រូវមកសប្បាយរីករាយខ្លះសម្រាប់តារាស្រីស្អាត Taew Natapohn ដែលថ្មីៗនេះនៅថ្ងៃទី 6 កុម្ភៈ 2021 ជាថ្ងៃខួបកំណើតបងស្រីខ្លួន ដោយនៅក្នុងឆ្នាំនេះមានវគ្គផ្អែមល្ហែមៗរបស់ Taew ជាមួយម្ចាស់ចិត្តកំពូលស្នេហ៍លោក Pranai មកបង្អួតផងដែរ

ជាពេលវេលានៃក្ដីសុខរបស់កញ្ញា​ Taew ដែលបានរៀបចំថ្ងៃកំណើតគម្រប់អាយុ 32ឆ្នាំ ជាមួយសង្សាយ៉ាងមានក្ដីសុខបំផុត

After Footer (Active) - damrei Mr1 Zone2

ដោយ Taew បានផុសសកម្មភាពដ៏ពិសេសនៅក្នុង IG story ជារូបភាពបាច់ផ្កាដ៏ស្រស់ស្អាតពីម្ចាស់ចិត្តព្រមជាមួយនិងពាក្យអគុណ ហើយរូបភាពដ៏សែនកក់ក្ដៅជាមួយគ្រួសារខាងស្រីដែលមានទាំងអ្នកម៉ាក់ហើយនិងបងស្រីជុំគ្នា ចំណែកឯខាងប្រុសក៏បានផុសរូបភាពគូជូនពរថ្ងៃកំណើតនៅក្នុង IG story ដូចគ្នា អាចនិយាយបានថាគ្រួសាររីករាយកក់ក្ដៅ នៅក្បែរគ្នាគ្រប់ពេលវេលាគ្រប់កាលៈទេសៈពិតមែន

អត្ថបទដោយ : នីត្តា