ដូចអ្នកទោសចឹង!! Alex ត្រូវបានអ្នកបណ្ដាញសង្គមចាប់អារម្មណ៍ថាកំពុងមានទំនាក់ទំនងជាមួយតួឆ្នាស់ម្នាក់ដែលទើបនិងបែកសង្សា…..! មានរូបភាព
ធ្វើឲ្យជ្រួលច្របល់គ្មានសល់ចាស់ក្មេងមេម៉ាយក្រមុំតែម្ដងហើយ នៅពេលថ្មីៗនេះ (7 កុម្ភៈ 2021) ផេកល្បីឈ្មោះយ៉ាង Jemoy 108 ចេញមកផ្សព្វផ្សាយពីទំនាក់ទំនងរវាងកំលោះសង្ហា Alex ជាមួយនិងតួស្រីឆ្នាស់យ៉ាង Pear Pitchapa បន្ទាប់ពីមានអ្នកសង្ស័យថាទាំងពីរនាក់កំពុងតែលួចបង្កើតទំនាក់ទំនងរវាងគ្នានិងគ្នា

ដោយផេក Jemoy 108 បានបង្ហើបប្រាប់ពីការសន្ទនាដែលមានអ្នកជ្រួលមាត់សួរថា Alex ហើយនិងកញ្ញា Pear កំពុងទាក់ទងគ្នាមែនទេ ក្រោយពីតាមទាំងពីរនាក់នេះមកមួយរយៈធំ មានរូបភាពទៅណាជាមួយគ្នារហូត ព្រមទាំងមានរូបភាពទាំងពីរនាក់ទៅចូលរួមញុំាអាហារពេលល្ងាចជាមួយគ្នារួមក្រុមមិត្តភ័ក្ដទៀតផង ហើយ Jemoy 108 នៅប្រាប់ទៀតថា “Alex និង Pear គេគ្រាន់តែជាមិត្តនិងគ្នាទេចា friend !! ព្រោះអញមិនព្រមបាត់បង់ប្ដីឲ្យអ្នកណាទេ យល់ត្រង់គ្នាណាចា #Impim ប្រពន្ធ Alex”
យ៉ាងក៏ដោយ មនុស្សម្នាក៏ចាប់ផ្ដើមតាមដានច្រើនឡើង បន្ទាប់ពីមិត្តសម្លាញ់យ៉ាង Karisa Springkett របូតមាត់កណ្ដាលកម្មវិធី សមរភូមិនៃឆ្នាំទាំង 12 ថា ពេលនេះ Pear នៅទំនេរហើយសាម៉ីខ្លួនក៏ព្រមទទួលស្គាល់ថានៅទំនេរពិតមែន បន្ទាប់ពីមុននេះមានពត៌មានថាកំពុងមានទំនាក់ទំនងស្នេហាជាមួយកំលោះក្រៅសិល្បៈ ធ្វើឲ្យអ្នកគាំទ្រ comment ជាច្រើនដោយមានទាំងអ្នកគាំទ្រនិងអ្នកអត់គាំទ្រ
អត្ថបទដោយ : នីត្តា










