អីយ៉ាស់ដំណឹងល្អ Mew Nittha ប្រាប់ថាខ្លួនសំណាងណាស់ដែលបានរៀបការជាមួយហៃសូ Saint ព្រមទាំងបង្ហើបឈ្មោះកូននៅ…..! មានវីឌីអូ

ធ្វើឲ្យអ្នកនៅទំនេរស្លាប់ចិត្តនិងរកកន្លែងឈរលែងបាន នៅពេលឃើញក្ដីស្រលាញ់របស់គូស្វាមីភរិយាតារាស្រីស្អាត Mew Nittha ជាមួយនិងអ្នកមានហៃសូអ្នកជំនួញម៉ឺនលាន បន្ទាប់ពីទាំងគូចាប់ដៃគ្នាចូលរោងមង្គលបាន 1ឆ្នាំជាង តែភាពផ្អែមល្ហែមមិនដែលថយចុះសូម្បីតែបន្ទិច តែងតែផុសរូបភាពស្វីតៗជាងពេលទើបចាប់ផ្ដើមទាក់ទងគ្នាទៅទៀត

ជាក់ស្ដែង Mew Nittha បានបើកចិត្តនិយាយពីស្នេហាតាមរយៈយូធូប យ៉ាងម៉េចមើលនិយាយមក EP. 12 បង Mew Nittha ក្រោយពីនៅក្នុងវិស័យសិល្បៈមកជាង 8-9 ឆ្នាំគ្រប់គ្នាក៏សម្លឹងឃើញថា Mew ជាមនុស្សសុភាពរៀបរយទន់ភ្លន់ តែតាមពិតនាងជាមនុស្សសប្បាយៗ អាចជាមានជាប់និស្ស័យបុរសមកជាមួយផងក៏ថាបាន

After Footer (Active) - damrei Mr1 Zone2

ដោយស្ទាយនៃការចូលចិត្តបុរសស្បែកសៗ មានភាពជាអ្នកដឹងនាំហើយមានហេតុផល នៅក្នុងជីវិតធ្លាប់មានសង្សាម្នាក់រួចមកហើយ បង Saint ជាអ្នកទី2 ដែលសម្រេចចិត្តថានិងប្រើជីវិតគូ ហើយពេលនេះទាក់ទងជាមួយស្វាមីបាន 6ឆ្នាំហើយ ហើយក្រោយៗមកមិនធ្លាប់ឈ្លោះគ្នាសោះ អាចមានត្រឹមតែអន់ចិត្តរឿងពេលវេលាមុនថ្ងៃរៀបកាតែប៉ុណ្ណឹង

ដល់ពេលបានប្រើជីវិតក្រោយរៀបកា បង Saint ជាមនុស្សយកចិត្តទុកដាក់សមាជិកក្នុងគ្រួសារខ្លាំងណាស់ ហើយមានអារម្មណ៍ថាសំណាងល្អដែលបានរៀបការជាមួយមនុស្សប្រុសម្នាក់នេះ មិនធ្លាប់គិតខុសទេ ដែលពីមុនធ្លាប់សំនួរថា មនុស្សប្រុសបែបណាទើបព្រមរៀបការជាមួយ តែដល់ពេលជួបបង Saint សំនួរពួកនិងបាត់អស់ ហើយជារឿងរបស់បេះដូងព្រមទាំងការយល់ដោយចិត្តពិតៗ ហើយក៏សម្រេចចិត្តរៀបការ

ចំណែកឯរឿងដែលចង់ធ្វើក្រោយរៀបការហើយ គឺការមានកូន ស្រី1 ប្រុស 1 ដោយកន្លងមកធ្លាប់គិតលេងៗជាមួយបង Saint រឿងឈ្មោះកូនដូចជាឈ្មោះលេង Mew ផ្ដើមដោយអក្សរ ដូច្នេះឈ្មោះកូនក៏ត្រូវតែផ្ដើមដោយអក្សរ ដែរ

អត្ថបទដោយ : នីត្ដា