Aum ចាត់ការផុសដាស់តឿនដល់ហាងដែលនាំយកវីឌីអូខ្លួនទៅផុសលក់ឥវ៉ាន់ហើយថែមទាំងត្រៀមមនុស្សឲ្យទៅ….! មានរូបភាព

មុននិងទទួលធ្វើជាអ្នកតំណាងប្រូម៉ូតផលិតផលអ្វីមួយតារាសម្ដែងស្រីល្បីឈ្មោះយ៉ាង Aum Pacharapa ត្រូវតែប្រាកដជាមុនថារបស់ពិតជាមានគុណភាពល្អប្រើពិតមែន ហើយក៏មិនរកស៊ីបោកប្រាស់ប្រជាជន ទើបធ្វើឲ្យនាងមិនសុខចិត្តពេលជួបពួកមនុស្សដែលយករូបលួចទៅអះអាងរកស៊ីមិនត្រឹមត្រូវ

 

ជាមួយគ្នានេះដែរមានហាងមួយ បានយកវីឌីអូហាត់ប្រាណរបស់ Aum ទៅប្រើដើម្បីលក់ដូរ ធ្វើនាងឃើញើហើយក៏ចូលទៅ comment ដាល់តឿនដោយខ្លួនឯងផ្ទាល់ភ្លាមៗថា មិនមានសិទ្ធយករូប Aum ទៅប្រើ ព្រមទាំងត្រៀមបញ្ចូនមនុស្សឲ្យទៅនិយាយរឿងខូចខាតភ្លាមៗផងដែរ

After Footer (Active) - damrei Mr1 Zone2

ដោយនៅថ្ងៃទី 6 កុម្ភៈ កន្លងទៅនេះខាងផេក Aum Pacharapa ប្រើឈ្មោះ បានផុសរូបភាពព្រមទាំងមានសារដាល់តឿនបញ្ចាក់ថា “មានឥវ៉ាន់ម៉ាក់ឈ្មោះ…បានយកវីឌីអូហាត់ប្រាណរបស់ Aum យកទៅផុសនៅក្នុង​IG ហើយយោងទៅជាមួយរឿងផលិតផលរបស់ខ្លួនឯង ❌ នេះជាទង្វើដែលខុស គាត់លក់បោកប្រាស់លួចឈ្មោះ ហើយធ្វើឲ្យមនុស្សជាច្រើនយល់ច្រលំ❌ 

ប្រសិនបើអ្នកណាបានជួបនិងផលិតផលណាមួយក៏ដោយដែល Aum មិនបានធ្វើជាអ្នកតំនាងប្រូម៉ូត នាំយករូបភាពរបស់ Aum ទៅប្រើប្រាស់ធ្វើពាណិជ្ជកម្ម​ សូមឲ្យប្រញាប់ប្រាប់មកខាងផេកណាចា?”

ហើយខាងហាងខាងលើបានចេញមកផុសសូមទោស ប្រាប់ថាមិនបានតាំងចិត្តហើយក៏បានលុបវីឌីអូចេញបាត់ផងដែរ

អត្ថបទដោយ : នីត្តា