ដល់ពេល Inter តែងខ្លួនបែបនេះទៅ សង្ហាមិនចាញ់តារាប្រុសសង្ហាទេនេះ!

និយាយពីតួសម្ដែងតូច ឡៃឡា សម្ដែងដោយ Inter Rungrada ជឿជាក់ថាទស្សនិកជនភាគច្រើនប្រាកដជាស្គាល់មិនខាន ព្រោះ​តួ​​សម្ដែង ឡៃឡា ទាំងឃ្យូត និងគួរឱ្យស្រឡាញ់ខ្លាំងនៅក្នុងរឿង «ទេពធីតា ឡៃឡា»

កាន់តែពិសេសជាងនេះទៅទៀត ថ្មីៗនេះ Inter ទើបប្តូរស្ទាយ៍ស្លៀកពាក់បែបថ្មីយ៉ាងទំនង ប្រសិនជាអ្នកគាំទ្រមិនចាប់អារម្មណ៍ទេ អាចនឹងគិតថានាងជាក្មេងប្រុសក៏ថាបាន។ ស្ថិតនៅក្នុងឈុត ក្រសេបុរសពណ៌ខៀវ និងលើកសក់ទៅលើម៉ូតដូចប្រុសថែមទៀត អ្ន​ក​ណាមិនច្រឡំថាជាក្មេងប្រុស។ តែទោះជាយ៉ាងណាក៏ដោយ Inter នៅតែមើលទៅគួរឱ្យស្រឡាញ់ គួរឱ្យក្នាញ់មិនចា​ញ់​ពេ​ល​តែង​ខ្លួន​ជាក្មេងស្រីប៉ុន្មានទេ។

សូមទស្សនារូបភាពមួយចំនួនរបស់ Inter ក្នុងឈុតក្រសេខាងក្រោមនេះ៖