ហ្វេនៗត្រៀមខ្លួនអោយហើយផងណា ព្រោះ​ល្បីថា បុរសសង្ហា ​James ​Ma ​ត្រៀ​ម​ចាប់ដៃ​គូសម្ដែង​ថ្មីជាមួយ ​Pierin ​Rada ​ក្នុងរឿង​ភាគថ្មី​!

ស្របពេលរឿងភាគថ្មីរបស់ James Ma ត្រៀមនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ថៃខាងមុខនេះ មុននេះបន្តិច មា​ន​ព័ត៌មានចុះផ្សាយពីរឿងភាគថ្មីមួយរឿងទៀតរបស់ James Ma ដែលត្រៀមនឹងថតឆាប់ៗផងដែរ។

ហើយអ្វី ដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត គឺជាតារាសម្ដែងស្រីរាងតូច្រឡឹងនាង Pierin Rada នឹងចូលខ្លួន​ធ្វើជា​ដៃគូ​ស​ម្ដែង​ស្រី​ជាមួយ ​James នៅក្នុងរឿងភាគថ្មីនេះ។

ទោះបី តារាប្រុស ស្រីទាំងពីរនេះ ទើបប៉ះគ្នាជាលើកដំបូងមែនពិត ប៉ុន្តែ យើងសង្កេតឃើញថាមានអ្នកគាំទ្រជាច្រើន ប​ញ្ចេ​ញ​អារ​ម្មណ៍​ពេញចិត្តតាមរយៈការខមមិនមិនតិចទេ។ ព្រោះ តារាដែលពោលពេញទៅដោយទេពកោសល្យសម្ដែងដូចគ្នា ពិសេស​មាន​មុខ​មាត់​ស្រស់​ស្អាត ស្រស់សង្ហាដូចគ្នាបែបនេះថែមទៀត។

គួរបញ្ចាក់ផងដែរថា James Ma និង Pierin Rada នឹងរួមការងារជាមួយគ្នា ធ្វើជាតួឯកប្រុស ស្រីនៅក្នុងរឿង «Kroa Ruk» ដែលនឹ​​ង​ចាប់​ផ្តើម​ថតឆាប់ៗនេះ៕