មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាចូលរួមអបអរសាទរ ដល់តារាស្រីកញ្ញា សុផា លីនដា ក្រោយពេលដែលនាងភ្ជាប់ពាក្យបាន៥ខែ ពេលនេះមានកូននៅក្នុងផ្ទៃហើយ។

ក្នុងនោះផងដែរ តារាស្រីរូបនេះ បានបង្ហោះរូបភាពនិងអមជាមួយសារមួយឃ្លារថា៖
«ឆ្នាំថ្មី សមាជិកថ្មី???»
គួរបញ្ជាក់ផងដែរថា កញ្ញា សុផា លីនដា ទើបតែបានចាប់ដៃជាមួយសង្សារអាណិកជនខ្មែរ-អាមេរិក វ័យល្បាក់ ៣០ស្ដើង ចូលរោងភ្ជាប់ពាក្យកាលពី៥ខែមុន ខណៈពេលនេះទទួលបានចំណងដៃកូនម្នាក់ក្នុងផ្ទៃហើយ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





