បន្ទាប់ពីបាត់មុខបាត់មាត់ចេញពីអនឡាយយូរ រហូតគ្រប់គ្នាពោលថានឹក ហើយនៅទីបំផុតតារាស្រីស្អាតមុខប៉ោង Pattie ក៏ត្រលប់មកគ្រងបង្ល័ងភាពស្រស់ស្រាយឲ្យហ្វេនៗបានត្រជាក់ចិត្តរួចរាល់ហើយ

ដោយការត្រលប់មកលើកនេះរបស់ Pattie ជារូបភាពដែលនាងថតផុសក្នុង IG @pattieung ដោយបង្ហាញឲ្យឃើញស្បែកស្អាតៗ ហើយមុខស្រស់ស្រាយ ក្រោយពីហាត់ប្រាណហើយ ព្រមជាមួយឃ្លាជារូប Emoji គួឲ្យស្រលាញ់តាមស្ទាយរបស់នាង
ហើយប្រាកដណាស់ថាបណ្ដារអ្នកគាំទ្រដែលកំពុងចាំមើលរូបភាពរបស់តួឯកស្រីប្រចាំដួងចិត្តយូរហើយ គ្រាន់តែឃើញភ្លាមក៏៏ប្រញាប់ចូលទៅ comment ភ្លាមៗហើយសរសើរពីភាពស្រស់ស្អាតរបស់ Pattie ជាច្រើនអើងកង ព្រមទាំងមានសំនួរសំខាន់ដែលត្រូវបានផ្ញើរចូលទៅជាច្រើនមិនចាញ់គ្នា ទាក់ទងទៅនិង Dan សង្សារូបសង្ហា ដោយសំនូរសួរថា បង Dan ទៅណា? , បង Dan ទៅហាត់ប្រាណជាមួយដែលទេ?….ហើយនៅមានច្រើនទៀត

អាចនិយាយបានថាទោះជាមានអ្នកជិតដិតនិងអ្នកទាំងពីរចេញមកបកស្រាយប្រាប់ថាទំនាក់ទនងរបស់អ្នកទាំងពីរនៅតែដូចដើមគ្មានអ្វីប្រែប្រួល តែសម្រាប់អ្នកគាំទ្រ ដែលតាមដានពត៌មានគ្រប់គ្នាក៏នៅតែមានការបារម្ភដល់អ្នកទាំងពីរជានិច្ច
អត្ថបទដោយ : នីត្តា









