Yaya ផ្អែមល្ហែមដាក់ Nadech នៅក្នុងឡាយផ្ទាល់ធ្វើឲ្យមានអ្នកខ្លះអៀនឡើង…..! មានរូបភាព

នៅក្នុងស្ថានភាពកូវីដ-19បែបនេះ ធ្វើឲ្យតារាស្រីវ័យក្មេងយ៉ាងកញ្ញា Yaya ទ្រាំនិងការនឹករលឹកដល់អ្នកគាំទ្របានទីបំផុតក៏មានការឡាយផ្ទាល់ដើម្បីនិយាយលេងជាមួយហ្វេនៗបែបគួឲ្យស្រលាញ់ ឆ្លើយតបសំនួររបស់អ្នកគាំទ្រក្នុងកំឡុងពេលឡាយបែបសប្បាយៗ

ហើយក្រៅពីមានហ្វេនៗអ្នកគាំទ្រហើយនៅមានម្ចាស់ចិត្តរូបសង្ហាអារម្មណ៍ល្អយ៉ាង Nadech ដែលបានបង្ហាញខ្លួននៅក្នុងឡាយហើយនៅមាន comment បង្ហាញខ្លួនទៀតផង គូនេះគួឲ្យស្រលាញ់ហើយតែងតែជួយជ្រុមជ្រែងគ្នាទៅវិញទៅមកគ្រប់ពេលវេលា ជាពិសេសគូនេះពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្អែមល្ហែមឡើង

After Footer (Active) - damrei Mr1 Zone2

ដោយមានអ្នកគាំទ្រសូមអង្វរដល់អូន Yaya និយាយរាក់ទាក់ទៅ Nadech បន្ទិច ដោយសារមានការសុំច្រើនពេកទើបធ្វើឲ្យនាងទ្រាំមិនបានទើបនិយាយថា “បង Nadech ចិញ្ចើមក្រាស់ចា សង្ហាញខ្លាំងណាាស់” និយាយផងញញឹមផងផ្អែមដាក់សង្សាបានល្អខ្លាំងណាស់ អាចនិយាយបានថាកើតអាការៈអៀនទាំងអ្នកនិយាយនិងអ្នកស្ដាប់សូម្បីតែអ្នកគាំទ្រក៏រំជួយឪរ៉ាដែរ

អត្ថបទដោយ : នីត្តា