ចេញមកនិយាយបញ្ជាប់គ្រប់បញ្ហាឲ្យស្ដាប់យ៉ាងច្បាស់ៗតែម្ដងសម្រាប់តារាសម្ដែងស្រីស្អាត Pattie បន្ទាប់ពីមានការសង្ស័យថានាងចែកផ្លូវគ្នាជាមួយសង្សាយ៉ាងស្ងាត់ៗ នៅពេលខាងយូធូបដែលទាំងពីរនាក់ធ្វើឡើងជាមួយគ្នា រួមទាំងការផុសរូបនៅក្នុង IG របស់អ្នកទាំងពីរក៏ស្ងាត់បាត់ជាច្រើនសប្ដាហ៍

តែជាក់ស្ដែងខាង Pattie បានឆ្លៀតឪកាសចេញមកនិយាយបញ្ជាក់គ្រប់បញ្ហាចេញពីមាត់របស់ខ្លួនផ្ទាល់ ដោយសាម៉ីខ្លួនបានប្រាប់ថា “ពេលនេះរឿងបេះដូងនៅធម្មតានៅល្អដូចដើមចា ពេលពត៌មានចេញមកខ្លួនក៏មិនមានអ្វីត្រូវភ្ញាក់ផ្អើលណាស់ណា មានទាំងផ្ញើរឲ្យគ្នាមើលទៀតផង ដោយពេលដំបូងៗគឺអ្នកផ្សេងជាអ្នកផ្ញើរមកឲ្យហើយសួរថាតើពិតមែនអត់ ទើបយើងដឹងថាមានពត៌មាននេះចេញទៅ ហើយការដែលពួកយើងស្ងាត់ព្រោះតែបង Dan គាត់រវល់រឿងថតរឿងធ្វើរឿងរបស់គាត់ប៉ុន្ដែយើងទាំងនៅតែឆ្លៀតជួបគ្នាតាមធម្មតា….”
អត្ថបទដោយ : នីត្តា








