Boy Pakorn បង្ហាញពីសម្មភាពចែកអាំងប៉ាវក្នុងគ្រួសារគ្រាន់តែឃើញពីកាយវិការចែកទើបដឹងថាអ្នកណាធំបំផុតក្នុងផ្ទះ!!! មានរូបភាព
ជាគ្រួសារមួយដែលតែងតែមានសកម្មភាពគួឲ្យស្រលាញ់ៗឲ្យសើចមករហូត សម្រាប់គ្រួសារត្រកូល Chadborirak របស់តារាសម្ដែងកំលោះអារម្មណ៍ល្អ Boy Pakorn ជាមួយនិងប្អូនៗហើយនិងអ្នកម៉ាក់

ជាក់ស្ដែងនៅថ្ងៃទី 12 កុម្ភៈ 2021 នៅថ្ងៃចូលឆ្នាំចិន កំលោះ Boy Pakorn ក៏បានជូនអាំងប៉ាវអ្នកម៉ាក់និងប្អូនស្រីផងដែរ តែជូនក្នុងបរិយាកាសធម្មតាៗប្រហែលជាមិនសមទើប Boy សូមលុតជង្គង់ជូនព្រមទាំងមាន caption ប្រាប់ថា “ធ្វើកិច្ចជូលអាំងប៉ាវហេងៗៗៗ ជូនចំពោះ នារីធំក្នុងផ្ទះមួយខ្នងនេះ #ខ្ញុំម្ចាស់សូមថ្វាយបង្គំ”
អាចនិយាយបានថាពេលឃើញរូបនេះភ្លាមក៏ដឹងតែម្ដងថាអ្នកធំបំផុត រឿងនេះធ្វើឲ្យអ្នកម៉ាក់និងប្អូនស្រីញញឹមបិតមាត់មិនជិតតែម្ដងហើយ
អត្ថបទដោយ : នីត្តា










