Nadech ចិត្តខ្លាំងមិនធម្មតាក្នុងថ្ងៃនៃក្ដីស្រលាញ់ប្រលែងរូបភាព Yaya លើកញ្ចាក់កណ្ដាលទីក្រុងមហាផ្អែមល្ហែម….! មានរូបភាព
ធ្វើឲ្យអ្នកបណ្ដាញសង្គមភ្ញាក់ផ្អើលជាមួយគូស្នេហ៍មួយគូនេះតែម្ដង សម្រាប់ការរៀបចំដ៏អស្ចារ្យកណ្ដាលទីក្រុងក្នុងឪកាសថ្ងៃនៃក្ដីស្រលាញ់របស់ Nadech តារាប្រុសញញឹមស្រស់

បន្ទាប់ពីនៅលើបណ្ដាញអនឡាយមានការចែកចាយរូបភាពនិងវីឌីអូដែលបានរក្សាទុក ក្នុងបរិវេនផ្សារទំនើបកណ្ដាលទីក្រុងបាងកក់ ដោយមានការបង្ហាញឲ្យឃើញរូបភាពរបស់ Nadech ជាមួយនិងតារាស្រីយ៉ាង Yaya ផុសនៅលើកញ្ចក់ LCD ខ្នាតធំខ្នាតយក្ស ហើយនៅលើកញ្ចក់មានឃ្លាថា “Happy Valentine’s Day Yaya 14 february 2021 FIRST TIME IN OUTER SPACE”
ច្បាស់ណាស់ថារឿងនេះមិនមែនត្រឹមតែសាងភាពភ្ញាក់ផ្អើលដល់សង្សា ដែលបានឃើញប៉ណ្ណោះទេ តែការពេញចិត្តពីសំណាក់អ្នកបណ្ដាញសង្គមក៏ច្រើនស្ទុះឡើងមិនចាញ់គ្នា ថែមទាំងមានការដាក់រហ័សនាមឲ្យ Nadech ទៀតថា #បុរសកំពូលវង្វេងស្នេហ៍
អត្ថបទដោយ : នីត្តា









