Ter Chantavit ជាប់រហ័សនាមបុរសវង្វេងស្នេហ៍ប្រចាំឆ្នាំ 2021 វក់និងសង្សាខ្លាំងណាស់ទន្ទេញតែឃ្លាថា….ដល់ថ្នាក់ Mai Davika ថាមិនគួមានអ៊ុំ…!!! មានរូបភាព
គិតទៅស្នេហាធ្វើឲ្យពិភពលោកប្រែពណ៌ផ្កាឈូកអស់មែន សម្រាប់គូស្នេហ៍តារាស្រីប្រុសអារម្មណ៍ល្អ Ter-Mai ដោយជាក់ស្ដែង (11 កុម្ភៈ 2021) ទៅអង្គុយឲ្យសម្ភាសន៍នៅក្នុងកម្មវិធី បើខ្ញុំស្រលាញ់បងតើបងស្រលាញ់ទេ ប៉ុស្ដិ៍លេខ 3 ហើយប្រសិនបើអ្នកមើលវីឌីអូហើយច្បាស់ជាទទួលស្គាល់ថា កំលោះ Ter ជាមនុស្សវង្វេងស្នេហ៍ប្រចាំ 2021 ពិតៗ ថែមទាំងព្រមទទួលស្គាល់ទៀតថាវក់តាមសង្សាខ្លាំងណាស់

ដោយនៅក្នុងវីឌីអូមានមុំគួឲ្យស្រលាញ់ៗរបស់កំលោះ Ter ដែលធ្វើឲ្យគ្រប់កើតការច្រណែននិង Mai Davika មិនថាជារឿងស្នេហា ការយកចិត្តទុកដាក់ដែលមានចំពោះគ្នាទៅវិញទៅមក ហើយក៏មានការចោទសួរដូចតទៅនេះថា
- ជាធម្មតា Ter មិនមានការស្វះស្វែងធ្វើជាអ្នកដឹងនាំទាល់តែសោះ ពេលទៅដើរលេងឯណាក៏មិនដែរស្វែងរកពត៌មានអ្វីឡើយ ព្រោះម៉ាក់ជាអ្នកចាត់ចែងឲ្យទាំងអស់ តែដល់ពេលរឿងស្នេហាធ្វើទាំងអស់ រៀបផែនការ អង្គុយរកពត៌មានពីមួយថ្ងៃៗ
- សង្សាចង់បានអីនិងខំដើររកទិញឲ្យពេញមួយថ្ងៃ
- អ្នកផ្សេងពេលនេះជាមួយសង្សាតែងតែមានសម្លេង 2 សម្លេង 3 តែ Ter មានសម្លេងដល់ទៅ 5-6 ពេលនិយាយជាមួយសង្សាពេលខ្លះស្ដាប់ឮហើយបាស់រោម
បន្ទាប់ពីត្រូវចោទបែបនេះហើយបង Ter ក៏ព្រមទទួលថាជារឿងពិត ព្រមទាំងបញ្ជាក់ទៀតថា “រឿងស្នេហាត្រូវតែបញ្ចេញជាបន្ដបន្ទាប់ មិនមែនត្រូវតែលាក់ទុកទេ ប្រសិនបើចង់បានស្នេហាគង់វង់យើងត្រូវតែជួយគ្នា ចង់មកបង្ហាញបែបលែងៗវានិងបាត់បង់ បែបនេះមិនបានទេ”

ក្រៅពីនេះ នៅមានរឿងស្នេហាជាច្រើនរឿង នៅពេលសួរដល់សង្សាក្នុងប្រចាំចិត្តតែចំលើយថាមិនគយឆ្លើយ Mai Davika សាម៉ីខ្លួនក៏សុំមិនឆ្លើយហើយប្រាប់ថា មានតែអូន Mai ម្នាក់គត់ ឆ្លើយឲ្យអ្នកផ្សេងទៀតលែងបានហើយ ចំណែកឯរឿងស្រីលួចលាក់ខាងក្រៅក៏មិនធ្លាប់មានព្រោះពេលដែលលសម្រេចចិត្តជ្រើសរើសអ្នកណាហើយក៏ថាគ្មានកន្លែងទំនេរឲ្យអ្នកណាទៀតទេ
ពេលកន្លងមកធ្លាប់គិតខ្លួនឯងថាជាមនុស្សប្រច័ណ្ឌ តែពេលនេះបានដឹងហើយថាមិនមែនបែបនិង ព្រោះនៅពេលមនុស្សដែលយើងកំពុងទាក់ទងគ្មានរឿងអ្វិីដែលធ្វើឲ្យយើខ្វល់ខ្វាយសោះ ទុកចិត្តបាន វាធ្វើឲ្យយើងមិនមានអារម្មណ៍ថាប្រច័ណ្ឌឬហួងហែង
ក្លាយទៅជាអ៊ុំឈ្លក់វង្វេងស្នេហ៍ប្រចាំឆ្នាំតែម្ដង តែគ្រប់យ៉ាងដែលនិយាយមកធ្វើឲ្យក្រមុំៗច្រណែននិងកញ្ញា Mai ពេញប្រទេស ហើយនិយាយសម្លេងតែមួយថា Ter Chantavit មិនគួណាមានតែមួយក្នុងលោកនេះ
អត្ថបទដោយ : នីត្តា

















