Aum Pachrapa ស្ទើរតែរត់ទៅផ្ទះខ្លួនវិញព្រោះតែហៃសូ Pok សម្ដែងបានល្អថាភ្លេចទិញផ្កាឲ្យក្នុងថ្ងៃ……! មានវីឌីអូ
ពូកែញ៉ោះសង្សាជាប់លំដាប់ថ្នាក់លេខមួយពិតមែនសម្រាប់ហៃសូរូបសង្ហាយ៉ាង Pok ម្ចាស់ចិត្តរបស់ Aum

នៅពេលថ្មីៗនេះសាម៉ីខ្លួនបានបង្ហាញពីពេទកោសល្យសម្ដែងបានយ៉ាងល្អដល់ថ្នាក់ខាងសាលាបង្រៀនការសម្ដែងត្រូវសុំហៅថាបង បន្ទាប់ពីកញ្ញា Aum សួររឿងបាច់ផ្កាក្នុងឪកាសថ្ងៃនៃក្ដីស្រលាញ់ ដោយសំនួរសួរថា “បាច់ដែលខ្ញុំត្រូវបានតើនៅឯណា បាច់មិនទាន់មកដល់មែនទេ?”
ដោយខាងហៃសូ Pok ដែលកំពុងតែរវល់និងការរៀបចំម្ហូបអាហារពេលល្ងាចដ៏ពិសេស ក៏បានត្រឹមតែធ្វើរឹកពារចាំប្ដូរសាច់រឿងនិយាយទៅនិយាយមក មុននិងសារភាពដោយទឹកមុខស្រពោនថា ” Pok ភ្លេចបានហើយ ភ្លេចទិញ”
ចំពោះចំលើយដែលឆ្លើយមកនេះធ្វើឲ្យតួឯកស្រីយើងដល់ថ្នាក់ប្ដូរសម្លេង មុននិងនិយាយត្រលប់ទៅវិញថា “ពិតមែនឬ ទៅផ្ទះវិញហើយណា” ហើយច្បាស់ណាស់ថានៅពេលសង្សាបោះសម្ដីបែបនេះមកហៃសូ Pok ដែលកំពុងញ៉ោះសង្សាក៏ប្រញាប់សើចឡើង ព្រមទាំងប្រាប់ថា “ចាំញុំាបាយហើយសិន” ធ្វើឲ្យកញ្ញា Aum ដែលកំពុងឈរថតវីឌីអូរងចាំចំលើយ រហូតរបូតមាត់សើចសប្បាយចិត្តចំពោះការសម្ដែងរបស់សង្សាខ្លួនតែម្ដង
ហើយម្នាក់ក៏គួឲ្យស្រលាញ់ ហើយម្នាក់ទៀតក៏ចូលចិត្តលេងសើច ចាំជាត្រូវគ្នាខ្លាំងណាស់ មិនដឹងជាពេលណាមានដំណឹងល្អឲ្យហ្វេនៗបានត្រជាក់ចិត្តទេ
អត្ថបទដោយ : នីត្តា










