អីយ៉ា! ទិវានៃក្ដីស្រលាញ់ ណុប ប៉ាយ៉ារិទ្ធិ បញ្ចេញរូបស្វីតជាមួយ សុខ ស្រីនាង និងនិយាយថា…!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាចម្រៀងជើងចាស់លោក ណុប ប៉ាយ៉ារិទ្ធិ និង អ្នកនាង សុខ ស្រីនាង ដែលជ្រកក្រោមផលិតកម្មរស្មីហង្សមាសរួមគ្នា ហើយបើនិយាយពីទំនាក់ទំនងមិត្តភាពវិញ អ្នកទាំងពីរក៏ស្និតស្នាលនិងគ្នាខ្លាំងផងដែរ។

ជាក់ស្ដែងដូចជាថ្ងៃទិវានៃក្ដីស្រលាញ់កាលពីម្សិលមិញនេះ យើងបានឃើញលោក ណុប ប៉ាយ៉ារិទ្ធិ បង្ហោះរូបភាពជាមួយអ្នកនាង សុខ ស្រីនាង និងបានរៀបរាប់សារយ៉ាងដូច្នេះទៀតថា៖

«ថ្ងៃ Valentine’s Day បងប្រថ្នាសុំអោយរចនាមានស្នាមញញឹមបែបនេះជារៀងរហូត សប្បាយចិត្តខ្លាំងដែលដែលថ្ងៃពិសេសបានមកមើលពន្លឺភ្លើងទីក្រុងជាមួយគ្នា»។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើប ព្រោះឃើញមិត្តភាពរវាងតារាប្រុសស្រីជើងចាស់ទាំងពីរដួងនេះ នៅតែស្និតស្នាលគ្នាខ្លាំងសឹងតែដូចគូស្នេហ៍ទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី