Dan-Pattie បាត់ស្រមោលក្នុងថ្ងៃនៃក្ដីស្រលាញ់កាន់តែបញ្ជាក់យ៉ាងច្បាស់នូវចំណងស្នេហា….! មានរូបភាព

ទោះបីជាតារាសម្ដែងស្រី Pattie ចេញមកបញ្ជាក់ថាមិនមែនជាគូស្នេហ៍បែកគ្នាស្ងាត់ៗមែនពិត តែមើលទៅដូចជាមានរឿងជាច្រើនខុសពីការនិយាយរហូតអ្នកគាំទ្រពិបាកនិងជឿថាជារឿងពិតឬ ហើយឋានៈនិងទំនាក់ទំនងរវាងតារាសម្ដែងកំលោះ Dan កើតរឿងអ្វីឲ្យប្រាកដ ព្រោះអ្នកខ្លះលួចសង្កេតរាល់សម្ដីឆ្លើយតបរបស់នាងនិងក្រសែភ្នែកដូចជាសោកសៅ មិនរស់រាយស្រស់ស្រាយដូចពីមុន

ហើយអ្វីដែលកាន់តែបញ្ជាក់ចំពោះពត៌មានខាងលើ នៅពេលគ្រប់គ្នាសង្កេតពីសកម្មភាពនៅក្នុងថ្ងៃនៃក្ដីស្រលាញ់កន្លងមក តែបែរជាបាត់ស្រមោលរូបភាពផ្អែមល្ហែមរបស់ទាំងគូខុសពីឆ្នាំមុនៗ ដោយនៅក្នុង IG  @danworrawech របស់ Dan នៅមិនទាន់មានការ Update តាំងតែពីថ្ងៃទី 22 ខែ ធ្នូ ឆ្នាំមុន ចំណែក IG  @pattieung របស់ Pattie ទើបឃើញមានផុសរូបក្នុងថ្ងៃសែនចិនកាលពី 2ថ្ងៃមុន តែក៏មិនឃើញមានឡាយឬ comment របស់សង្សាទាល់តែសោះ

After Footer (Active) - damrei Mr1 Zone2

រឿងនេះហ្វេនៗអត់សង្ស័យមិនបានទើបចូលទៅ comment សួរដេញដោលនិងព្រួយបារម្ភជាច្រើន

អត្ថបទដោយ : នីត្តា