ក្នុងថ្ងៃនៃសេចក្តីស្រលាញ់ យើងឃើញមានគូស្នេហ៍តារាប្រុសស្រីជាច្រើនបានជូនក៏ដូចជាបានបបួលគ្នាទៅពិសារភោជនីអាហារ និងមានជាបាច់ផ្កាយ៉ាងស្រស់ស្អាតជូនទៅដល់មនុស្សជាទីស្រលាញ់របស់ពួកគេ។
ហើយគូស្នេហ៍តារាជាច្រើនក៏បានបង្ហាញនូវភាពផ្អែមល្ហែមរបស់ពួកគេ នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ពួកគេ និងបង្ហាញនៅភាពសប្បាយរីករាយយ៉ាងមានក្តីសុខ។
តែងាកមកមើលតារាស្រីរូបស្រស់មួយរូបនេះវិញ គឺទទួលបានកាដូយ៉ាងពិសេសនិងមានអត្ថន័យយ៉ាងជ្រៀលជ្រៅ ហើយក៏ជាបំណងប្រាថ្នាមួយដ៏ពិសេសដែលនារីគ្រប់រូបតែងតែស្រមៃចង់បាន។ គឺការរៀបចំយ៉ាងល្អប្រណិត និងទទួលបានការស្រលាញ់ពីគូស្នេហ៍របស់ខ្លួន។ តារាស្រីស្រស់ស្អាតនាង Yardthip ត្រូវបានគូស្នេហ៍ដែលទាក់ទងគ្នាអស់រយៈពេលប្រមាណពីរឆ្នាំមកហើយ បានរៀបចំកម្មវិធីយ៉ាងពិសេស ហើយបានលុតជង្គង់សុំនាងពាក់ចិញ្ជៀមរៀបការនៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់តែម្តង៕