ឡូយអស់ស្ទះ! ល្បីមួយប្រាវ តន់ ច័ន្ទសីម៉ា មានសុទ្ធតែអង្គរក្ស ២នាក់ការពារខ្លួន ជាពិសេសជិះឡានទំនើប ថ្លៃកប់ពពកដល់ទៅ…
ប្រិយមិត្តជ្រាបច្បាស់រួចហើយថា តន់ ច័ន្ទសីម៉ា បទចេញ កាលពីថ្មីៗនេះ ផ្ទុះខ្លាំងបំផុតដោយបទចម្រៀង នាងស្ទើរទាំងអស់ទទួលបានការពេញនិយមខ្លាំង ជាហេតុនាំឲ្យនាងឡើងតម្លៃខ្លួនខ្ពស់កប់ពពក មិនធ្លាប់មាន។

តន់ ច័ន្ទសីម៉ា បានក្លាយទៅជាតារាចម្រៀងស្នូលរបស់ផលិតកម្ម Galaxy Navatra ក្រោយល្បីបទ “គេនោះជាស្រីកាប់ដាវ”, “យល់ច្រឡំថាគេស្រលាញ់យើង” និងបទកំពុងល្បី “ឡានសារ៉ែន” ដែលគ្រាន់តែចេញជា Audio មានអ្នកចូលទស្សនា ជាច្រើនលាននាក់។

តារាចម្រៀងតូចច្រឡឹងរបស់ផលិតកម្ម Galaxy កញ្ញាតន់ ច័ន្ទសីម៉ា បានបង្ហាញខ្លួននៅឆាកតន្រ្ដីមួយ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ចំទិវានៃក្ដីស្រលាញ់នោះ ស្រីស្រស់កំពុងឡើងកូដរូបនេះបានជិះរថយន្ដម៉ាក Mclaren ពណ៌ក្រហម ដែលតម្លៃថ្លៃរាប់សែនដុល្លារ ហើយនាងថែមទាំងមានអង្គរក្សបើកជូន និងតាមការពារទៀតផង។

នេះជាការវិវឌ្ឍថ្មីមួយទៀតរបស់កញ្ញាតន់ ច័ន្ទសីម៉ា ដែលគេស្ទើរតែមិនជឿឡើយ កេរ្ដិ៍ឈ្មោះរបស់សីម៉ា ក៏ហក់ឡើងកាន់តែខ្ពស់ ខណៈដែលភាពហ៊ឺហា និងរូបសម្រស់វិញ ក៏មានការប្រែប្រួលទាំងស្រុងផងដែរ។

