កំពូលតារាសម្តែងប្រុសឆ្នើម ដែលទទួលបានពានរង្វាន់ក្នុងមហោស្របភាពយន្តជាតិរបស់ប្រទេសថៃ!

កម្មវិធីមហោស្របភាពយន្តជាតិ Suphannahong គឺជាកម្មវិធីប្រគល់នូវពានរង្វាន់ជូនដល់តារាសម្តែងប្រុស-ស្រីឆ្នើម ដែលមានទេពកោសល្យខ្ពស់ក្នុងការសម្តែង ហើយកម្មវិធីបានប្រព្រឹត្តិទៅជាលើកទី២៩ហើយនៅក្នុងប្រទេសថៃ។

After Footer (Active) - damrei Mr1 Zone2

យើងឃើញមានតារាប្រុស-ស្រីថៃដែលមានឈ្មោះល្បីល្បាញជាច្រើនបានចូលរួម ហើយក៏មានពិធីប្រគល់នូវពានរង្វាន់ជូនទៅដល់តារាសម្តែងឆ្នើម ដែលមានភាពប៉ិនប្រសប់ក្នុងការសម្តែង។

តោះ! ចូលមើលតារាឈ្មោះតារាប្រុសឆ្នើម៥រូបណាខ្លះ ដែលទទួលបានពានរង្វាន់តារាសម្តែងប្រុសឆ្នើមនៅក្នុងកម្មវិធីនេះ

១. Nont Sadanon

Nont Sadanon គឺតារាសម្តែងប្រុសវ័យក្មេងមានទេពកោសល្យក្នុងការសម្តែង ហើយលោកបានជាប់ឈ្មោះជា “តារាសម្តែងប្រុសឆ្នើម” សម្រាប់ការសម្តែងរបស់លោកនៅក្នុងរឿង “Dew The Movie”។

២. Thaneth Warakulnukroh

លោកត្រូវបានស្គាល់ថាជាតារាសម្តែងជើងចាស់ ដែលមានបទពិសោធន៌ក្នុងការសម្តែងជាច្រើនឆ្នាំមកហើយ លោកក៏ត្រូវបានទទួលនូវពានរង្វាន់តារាសម្តែងប្រុសឆ្នើម នៅក្នុងមហោស្របភាពយន្តជាតិ Suphannahong លើកទី២៩នេះដែរ ចំពោះការសម្តែងនៅក្នុងរឿង “Pro May”។

៣. Oabnithi Wiwattanawarang

តារាប្រុសវ័យក្មេងរូបសង្ហាមួយរូបនេះ ក៏ទទួលបាននូវពានរង្វាន់តារាសម្តែងប្រុសឆ្នើម នៅក្នុងព្រឹត្តិការណ៌មហោស្របភាពយន្តជាតិ Suphannahong លើកទី២៩ សម្រាប់ទេពកោសល្យក្នុងការសម្តែងក្នុងរឿង “Inhuman Kiss”

៤. Nadech Kugimiya

តារាប្រុសសង្ហាដែលកំពុងមានឈ្មោះបោះសំឡេងខ្លាំង ហើយមានអ្នកគាំទ្ររាប់មិនអស់រូបនេះ​ បានទទួលនូវពានរង្វាន់ តារាសម្តែងប្រុសឆ្នើម សម្រាប់ការសម្តែងក្នុងរឿង “The Con-Heartist”
៥. Sunny Suwanmethanont
ចំនែកឯតារាសម្តែងវ័យកណ្តាល ពូកែខាងសម្តែងក្នុងតួកំប្លុកកំប្លែង និងពូកែក្នុងការដាក់អារម្មណ៌ទៅតាមតួអង្គដែលលោកសម្តែង បានទទួលពានរង្វាន់ តារាសម្តែងប្រុសឆ្នើម ក្នុងការសម្តែងនៅក្នុងរឿង