Aum Patcharapa កាន់តែបានសិទ្ធកាន់តែចេញមុខចេញមាត់ជប់លៀងឆ្លងខួបកំណើត “ហៃសូ Pok” រួមជាមួយគ្រួសារ…..! មានវីដេអូ
មួយរយៈនេះរូបភាពចេញមកមួយៗដល់ក សម្រាប់តារាសម្ដែងប្រចាំដួងចិត្តប្រិយមិត្ត Aum Patcharapa ជាមួយនិងសង្សាកំលោះហៃសូ Pok ជាពិសេសរូបភាពដែល Aum មានភាពជិតដិតជាមួយសមាជិតគ្រួសារហៃសូ Pok មាទាំងរូបគូជាមួយអ្នកម៉ាក់ ហើយមានរូបភាពគូជាមួយលោកប៉ាខាងប្រុសដែលផុសរូប Aum ក្នុង IG ផងដែរ

រួមទាំងសកម្មភាពជាក់ស្ដែង ដែលបានឃើញរូបភាពរបស់ Aum រួមស៊ុមជប់លៀងថ្ងៃកំណើតរបស់ ហៃសូ Pok ដែលរៀបចំនៅផ្ទះដ៏សែនកក់ក្ដៅព្រមទាំងថតរូបរួមជាមួយគ្រួសារខាងប្រុសទៀត ដោយហៃសូ Pok បានផុសរូបគួឲ្យស្រលាញ់ៗទាំងអស់នៅក្នុង IG អាចនិយាយបានថាជារូបភាពគ្រួសារដែលគួឲ្យស្រលាញ់បំផុត
ចំណែកខាង Aum ក៏បានផុសរូបផ្អែមល្ហែម ព្រមទាំងមានឃ្លាជូនពរសង្សាដូចគ្នាថា “ថ្ងៃកំណើត@pokphornprapha សូមឲ្យមានក្ដីសុខច្រើនៗៗៗណាចា” ហើយនៅមានផុសក្នុង story ឲ្យមើលបរិយាកាសខណៈពេលដែរហៃសូ Pok កំពុងកាត់នំខេកផងដែរ
អត្ថបទដោយ : នីត្តា
















