ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃស្រី Aum Patchrapa និង កូនប្រុសរបស់គ្រួសារសេដ្ឋីថៃលោក Pok Phornprapha កាន់តែបើកចំហរខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនទន្ទឹងរង់ចាំថ្ងៃពិសេសអ្នកទាំងពីរគ្រប់ៗគ្នាផងដែរ។

ជាក់ស្ដែងស្រាប់តែថ្មីៗនេះ ហ្វេនៗជាច្រើនកាន់តែរំភើបចិត្តខ្លាំងថែមទៀត នៅពេលឃើញវត្តមានតារាស្រី Aum នៅក្នុងកម្មវិធីខួបកំណើតលោក Pok ដែលរៀបកម្មវិធីជុំគ្រួសារ និងបានថតរូបជាមួយគ្នាយ៉ាងសប្បាយរីករាយ ដូចគ្រួសារតែមួយទៀតផង។
ជាការពិតណាស់តាមរយៈរូបភាពនេះ អាចបញ្ជាក់ឲ្យដឹងថា គ្រួសារសេដ្ឋីលោក Pok Phornprapha ព្រមទទួលស្គាល់ទំនាក់ទំនងនេះហើយ ហើយហ្វេនៗគ្រប់គ្នាក៏សង្ឃឹមថានិងមានដំណឹងល្អឆាប់ៗនេះផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖







អត្ថបទដោយ៖ស៊ីវលី