ត្រៀមហើយរឺនៅហ្វេនរឿងភាគថៃ? រឿងថ្មី៣រឿងនឹងដាក់បញ្ចាំងនៅខែមីនានេះហើយ!

ក្នុងពេលបច្ចុប្បន្ននេះ យើងគ្រប់គ្នាសុទ្ធតែមានភាពនឿយហត់នឹងការងារ និងការរកស៊ីប្រចាំថ្ងៃ ហើយអ្នកខ្លះចូលចិត្តស្តាប់បទចម្រៀងដើម្បីបន្ធូរអារម្មណ៌តានតឹង ហើយអ្នកខ្លះចូលចិត្តតាមដានរឿងភាគថៃ ចិន កូរ៉េ និងរឿងបរទេសជាដើម។

After Footer (Active) - damrei Mr1 Zone2

តែថ្មីៗនឹងមានរឿងភាគថៃថ្មីចំនួន៣រឿង នឹងធ្វើការចាក់បញ្ចាំងជូនទស្សនានៅខែមីនាខាងមុខនេះហើយ ហ្វេនរឿងថៃកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាណា! ចង់ដឹងអត់ថា មានរឿងអ្វីខ្លះ? ហើយមានតារាប្រុសស្រីណាខ្លះដើរតួក្នុងរឿងទាំង៣នេះ!

១. Wanthong

តារាប្រុសដែលមានបទពិសោធន៌ក្នុងការសម្តែង និងមានអ្នកគាំទ្រជាច្រើនទាំងក្មេងនិងចាស់ គឺលោក Pong Nawat នឹងដើរតួក្នុងរឿងភាគមួយនេះ។ ហើយតួស្រីវិញគឺជាតារាស្រីដែលមានរូបសម្រស់ស្រស់ស្អាត មានទេពកោសល្យខ្ពស់ក្នុងការសម្តែង ហើយក៏កំពុងតែទាក់ទាញចិត្តអ្នកគាំទ្រ ដល់នាងយ៉ាងច្រើនចំពោះស្នាដៃដ៏ប៉ិនប្រសប់ក្នុងការសម្តែងគ្រប់តួអង្គដែលតម្រូវអោយ គឺនាង Mai Davikah។ ចំពោះរឿងនេះគ្រោងនឹងចាក់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នៅលើប៉ុស្តិ៍ ONE 31។

២. Raeya វគ្គ ២

ចំពោះរឿងភាគថៃមួយនេះវិញគឺនឹងចាក់ផ្សាយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ហើយមានការចូលរួមសម្តែងដោយតារាប្រុសស្រីថៃដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញដូចជា Ploy ChermarnNew WongsakornIang Sittha។

៣. Let’s Fight Ghost

​ចំនែកឯរឿងភាគថៃនេះវិញមានការចូលរួមសម្តែងដោយតារាវ័យក្មេងដូចជា Saint Suppapong និង Orn Patchanan ហើយរឿងនេះនឹងចាក់ផ្សាយនៅក្នុងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ លើកញ្ចក់ទូរទស្សន៍ TRUE 4U។