បែកគ្នាទេ? ផ្អែមល្ហែមដាក់គ្នាសុខៗ Dew arisara ឈប់តាម (unfollow) IG សង្សាព្រមទាំងលុបរូប….! មានរូបភាព

ឆ្ងល់លើឆ្ងល់ មិនដឹងថាមានរឿងអ្វីកើតឡើងចំពោះគូស្នេហ៍តារាស្រីស៊ិចស៊ី Dew arisara ជាមួយសង្សាកំលោះជនជាតិ Sebastian Lee ដែលនៅថ្ងៃនៃក្ដីស្រលាញ់កន្លងមកនៅមានបង្អួតរូបភាពសកម្មភាពផ្អែមល្ហែមឲ្យគេឯងច្រណែងសោះ ថែមទាំងពេលជាក់ស្ដែងកញ្ញ Dew បង្អួតរាងក្នុងឈុតប៊ីគីនីនៅមាត់សមុទ្រ ខាងក៏នៅចូលទៅ comment បា្រប់ថានឹកទៀតផង

តែរឿងនេះមានអ្នកបណ្ដាញសង្គមចាប់កំហុសពីទំនាក់ទំនងរបស់ទាំងពីរនាក់ នៅពេលរកឃើញថាទាំងសងខាងសុទ្ធតែ unfollow IG គ្នាហើយថែមទាំងលុបរូបភាពគូផ្អែមល្ហែមដែលធ្លាប់ថតនិងផុសនៅពេលអតិតរួមគ្នាអស់គ្មានសល់

ក្រៅពីនេះនៅមានទៀតថា IG story ខាងប្រុសបានផុសសារបែបសោកសៅទៀតថា  “WHEN YOU GIVE EVERYTHING BUT YOUR SIGNIFICANT HALF JUST LOVES TO LIE.”  អាចនិយាយបានថារឿងនេះត្រូវរងចាំឲ្យកញ្ញា Dew ចេញមកបញ្ជាក់ដោយផ្ទាល់ចំពោះទំនាក់ទំនងរបស់នាងថាតនៅស្រលាញ់ឬយ៉ាងណា

អត្ថបទដោយ : នីត្តា