Dew arisara ចេញមកនិយាយហើយចំពោះករណីសារប្លែកៗព្រោះតែនាងត្រូវគេ Hack ក្នុងបំណង…! មានរូបភាព

Dew arisara បើកចំហរចិត្តចេញមកនិយាយរឿងករណីផុសសារប្លែកៗលើ Facebook មានសរសេរខុសសរសេរត្រូវ បង្ហាញថាត្រូវគេ Hack ហើយទើបតែយកមកវិញបាន ដោយខ្លួនមិនធ្លាប់មានបញ្ហាជាមួយអ្នកណា

ធ្វើឲ្យអ្នកគាំទ្រឆ្ងល់ជាច្រើន បន្ទាប់ពីបានអានសារផុសរបស់តារាសម្ដែងស្រីស៊ិចស៊ី Dew arisara ដែលបានសរសេរផុសនៅលើ Facebook បង្ហាញខណៈបែបអ្នកចូលចិត្តស៊ីផឹកដើរលេងនិងនៅមានរឿងរ៉ាវជាច្រើនទៀត ព្រមទាំងមានសូមឲ្យចែករំលែកសារខាងលើទៀតផង មុននិងសារទាំងអស់និងត្រូវលុបចេញទៅ ក្រោយមកអ្នកបណ្ដាញសង្គមហើយនិងអ្នកគាំទ្រមានការដាក់សំនូរថា Facebook របស់ Dew ត្រូវគេ Hack មែនទេ?

ជាក់ស្ដែង Dew មិនបានបណ្ដោយឲ្យកន្លងផុតទៅដោយការឆ្ងល់យូរនោះទេ នាងបានសរសេរចង្អុលបង្ហាញតាមរយៈ Facebook យ៉ាងលម្អិត

ដោយប្រាប់ថា Facebook ត្រូវគេ Hack ទើបតែយកមកវិញបាន “ពីហេតុការម្សិលមិញនេះ ដែលមានការផុសសារផ្សេងៗនៅលើ Facebook របស់ Dewៗសុំអនុញ្ញាតិប្រើសិទ្ធផ្ទាល់ខ្លួនអធិប្បាយ ចង់បញ្ជាក់ថា Dew មិនមែនជាអ្នកផុសសារទាំងអស់នោះទេ Facebook ត្រូវគេ Hack ពីអ្នកមានបំណងអាក្រក់ ហើយខ្ញុំទើបតែយកមកវិញបាន”

អត្ថបទដោយ : នីត្តា