ស្វែង សុជាតា និយាយមួយម៉ាត់យ៉ាងឆ្អែតចិត្ត ក្រោយជួបរឿងបែកបាក់គ្រួសារ!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ អ្នកនាង ស្វែង សុជាតា ដែលជាកំពូលតារាសម្ដែងស្រីជើងចាស់ ដែលអាចសម្ដែងបានគ្រប់ទម្រង់សិល្បៈ និងតែងតែលេចមុខនៅក្នុងរឿងភាគល្បីៗជាច្រើនផងដែរ។

យ៉ាងណាមិញ ងាកទៅចាប់អារម្មណ៍ពីជីវិតគ្រួសារអ្នកនាងវិញ ថ្មីៗនេះអ្នកនាងបានផ្ដល់បទសម្ភាសន៍ជាមួយនិងផេកសិល្បៈករកម្ពុជា ដោយរៀបរាប់អារម្មណ៍សោកស្ដាយ និងឆ្អែតចិត្ត ក្រោយពេលលែងលះគ្នាជាមួយនិងអតីតស្វាមី ដោយក្នុងនោះអ្នកនាងក៏បាននិយាយពីមួយឃ្លារយ៉ាងខ្លីដែរថា៖

«បើមានជាតិក្រោយកុំឲ្យជួបប្តីបែបនេះ..!»។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា អតីតស្វាមីអ្នកនាង ស្វែង សុជាតា គឺជាគ្រូឱសថបុរាណ ហើយអ្នកនាងបានជួបគ្នាដោយសារតែអ្នកនាង បានធ្លាក់ខ្លួនឈឺ រួចខ្លួនបានទៅស្វែងរកការព្យាបាលនៅទីនោះក៏បានជួបគ្នា តែដោយសារចំណងស្នេហ៍មិនសមប្រកប អ្នកនាងក៏សំរេចចិត្តលែងលះគ្នាកាលពីពេលថ្មីៗកន្លងទៅនេះផងដែរ៕

សូមទស្សនាវីដេអូដូចខាងក្រោមនេះ៖

អត្ថបទដោយ៖ស៊ីវលី