ពិតមែនទេ ស្នេហារបស់តារាកំប្លែងថៃប្រុស Jack ត្រូវបានបញ្ចប់ត្រឹមហ្នឹង?

តារាកំប្លែងថៃលោក Jack Fanchan ដែលទើបតែរៀបចំខួប៦ឆ្នាំ ជាមួយមិត្តស្រីរបស់ខ្លួនកាលពីដើមឆ្នាំនេះ ប៉ុន្តែថ្មីៗនេះបែរជាមានពត៌មានបែកបាក់គ្នាទៅវិញ។

ចំណងស្នេហ៍៦ឆ្នាំរបស់ jack សល់ត្រឹមពាក្យជាមិត្តប៉ុណ្ណោះ ហើយរូបលោកផ្ទាល់ ​ក៏បានបង្ហោះនៅលើអ៊ីនស្តាក្រាមបញ្ជាក់ពីស្ថានភាពរបស់គេនៅពេលនេះឲ្យមហាជនបានដឹងថា ការបែកនេះគឺជា​ការឯក​ភា​ព​គ្នារវាង​លោកនិងមិត្តស្រី ពោលមិនមានការឈ្លោះទាស់ទែងគ្នារឿងអ្វីនោះទេ។