អតីតស្វាមីរបស់តារាស្រីថៃ Patt Napapa ត្រូវផ្តន្ទាទោសជាប់ពន្ធធនាគាររយៈពេលជិត៤០ឆ្នាំ ព្រោះតែ …

ថ្មីៗតុលាការប្រទេសថៃ បានកាត់ទោសលោក Benz ដែលជាអ្នកប្រណាំងឡានដ៏ល្បីឈ្មោះម្នាក់ ហើយក៏គេបានស្គាល់ថាជាអតីតស្វាមីរបស់តារាស្រីថៃ Patt អោយជាប់ពន្ធធនាគារ ៣៦ឆ្នាំ ៨ខែ និងពិន័យជាប្រាក់ជាច្រើនថែមទៀត។

មូលហេតុដែលបណ្តាលអោយលោកទទួលទោសនេះ គឺដោយសារលោកមានជាប់ពាក់ពន្ធ័ទៅនឹងការជួញដូរគ្រឿងញៀន និងសកម្មភាពក្នុងការលាងលុយខ្មៅផងដែរ។

ចំនែកឯតារាស្រីថៃ Patt បានយំយ៉ាងខ្លាំងក្រោយដឹងដំណឹងនេះ ហើយក៏មិនដឹងថាគួរបកស្រាយប្រាប់កូនប្រុសយ៉ាងណា ពីអវត្តមានរបស់ឪពុករបស់គេ៕​