ដឹងអត់ខ្សែភាពយន្តណាខ្លះដែល លើក​​មុខ​មាត់​ Bella Ranee ​​ខ្លាំង​ជាង​គេប្រចាំ​ប៉ុស្តិ៍​លេខ៣!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃស្រីដែលមានប្រជាប្រិយភាពខ្លាំង នៅក្នុងប៉ុស្ដី​​លេខ៣ Bella Ranee ដែលតែងតែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ ពីសមត្ថភាពសិល្បៈរបស់នាងជាខ្លាំង។

ដោយឡែកថ្មីៗនេះ សារព័ត៌មានថៃបានលើកយករឿងភាគ៥ថៃរបស់តារាស្រីរូបនេះ ដែលជារឿងភាគល្បីល្បាញ និងជួយលើកមុខមាត់នាងខ្លាំងបំផុតនៅក្នុងប៉ុស្ដិ័លេខ៣។

ក្នុងនោះរួមមាន៖

After Footer (Active) - damrei Mr1 Zone2

១. រឿង «Buppaesunnivas» ផលិតក្នុងឆ្នាំ ២០១៨ សម្តែងជាមួយលោក Pope Thanawat

២. រឿង «Khun Chai Puttipat» ផលិតក្នុងឆ្នាំ ២០១៣ សម្តែងជាមួយលោក James Jirayu

៣. រឿង «Phon Phrom Onlaweng» ផលិតក្នុងឆ្នាំ ២០១១ ជារឿងភាគដំបូងដែលនាងដើរជា​តួឯក​ជាមួយលោក Boy Pakorn។

៤. រឿង «Roy Marn» ដែលមានលោក Boy Pakorn និង Margie Rasri គឺជាតួឯក។

៥. រឿង «Krong Karm» ផលិតក្នុងឆ្នាំ ២០១៩ ដែលចូលរួមសម្តែងដោយលោក James Jirayu, Bella Ranee និង Mai Chareounpura៕

អត្ថបទដោយ៖ស៊ីវលី