Toey Charinporn បើកចិត្តនិយាយរឿងស្នេហាតែមិនចូលចិត្តប្រើពាក្យថា (លេងគង) ដូចត្រូវគេជេរថា…..! មានរូបភាព

Toey Charinporn មកធ្វើជាភ្ញៀវទទួលអញ្ជើញនៅក្នុងកម្មវិធីយ៉ាងម៉េចនិយាយមក ពេលជាក់ស្ដែងដែលមានពិធីករជានារីៗបីនាក់ ជានាក់ជីកឬសគល់របស់ Toey រូបពិតសម្លេងពិតដែលអ្នកណាៗ ក៏ត្រូវទទួលស្គាល់និងព្រមចុះចាញ់ចំពោះស្នាមញញឹមដ៏ស្រស់ស្រាយរបស់នាង ព្រមទាំងនិយាយពីរឿងឈានទៅមុនរឿងបេះដូងពេលនេះផងដែរថានៅទំនេរឬក៏មានគ្នាហើយ

តាំងតែពេលចាប់ផ្ដើមដែលនាងត្រូវសួរថាមានអារម្មណ៍បែបណាចំពោះពាក្យថា លេងគង ហើយខាង Toey បានប្រាប់ថាមិនចូលចិត្តពាក្យនេះទេ សម័យនេះនេះវាដូចពាក្យសរសើរតែសម័យមុនយល់ថាដូចត្រូវគេជេរចឹង ដូចត្រូវគេជេថាក្លែងក្លាយ ព្រោះខ្លួនឯងមិនមែនជាមនុស្សផ្អែមល្ហែមថ្នាក់និង តែក៏ចូលចិត្តផ្នែកខ្លះដែលញោះគ្នាទៅវិញទៅមកអីចឹង តែបើអោយជាចំណូលចិត្តមិនមែនទេខ្លួនចូលចិត្តអ្វីដែលប្រថុយនិងផ្សងព្រេងច្រើនជាង

រួមទាំងរឿងបេះដូងដែល Toey បាននិយាយពីភាពឈានទៅមុខពេលនេះថាខ្លួននៅតែទំនេរ ប្រហែលជា 1ឆ្នាំហើយ តែក៏សប្បាយរីករាយខ្លាំង ហើយប្រាប់ដល់ស្ទាយមនុស្សប្រុសដែលខ្លួនចូលចិត្តថាខ្លួនមិនអាចកំណត់បានថាត្រូវតែបែបណាៗនោះទេ ប្រហែលជាមើលលើនិស័យច្រើនជាង រួមៗទៅចូលចិត្តអ្នកមានទឹកចិត្តល្អ ហើយមានចំណង់ចំណូលចិត្តលើអ្វីម្យ៉ាង ដូចខ្លួន​ឯងហើយក៏អាចធ្វើអោយខ្លួនយល់ថាគាត់មានមន្ដស្នេហ៍….

អត្ថបទដោយ : នីត្តា