Matt Peranee មានមោទនភាពបង្អួតផ្កាសៀតលើសក់បែបសាមញ្ញៗមានថេកថាគួអោយស្រលាញ់ #សង្សាជាអ្នក….! មានរូបភាព

ទោះបីជាមិនសូវមានភាពផ្អែមល្ហែមបង្ហាញជាសាធារណៈប៉ុន្មានតែប្រសិនបើបានផ្អែមម្ដងៗដឹងតែធ្វើអោយជាតិស្ករឡើងភា្លម សម្រាប់គូរបស់តារាសម្ដែងស្រី Matt Peranee ជាមួយនិងម្ចាស់ចិត្តរូបសង្ហា Songkran 

យ៉ាងជាក់ស្ដែងនៅពេល Matt Peranee បានផុសរូបនៅក្នុង story IG  @mattperanee ដោយភាពពេញចិត្តនាំមកជូននូវផ្កាសៀតសក់បែបសាមញ្ញៗតែស្អាតទ្វេឡើង ព្រមទាំងមានសរសេរឃ្លាដ៏គួអោយស្រលាញ់បំផុតទៀតថា “ផ្កាជាប់និងសក់សែនស្រលាញ់ #សង្សាសៀតអោយ”

រឿងនេះធ្វើអោយអ្នកដែលបានឃើញហើយលួចញញឹមតាមអ្នកទាំងពីរជាច្រើន ហើយក៏មិនដឹងដែលរថាសាម៉ីខ្លួនសប្បាយចិត្តខ្លាំងបែបនេះ ព្រោះតាំងចិត្តចង់អួតផ្កា ឬមួយចង់អួតសង្សាដែលជាអ្នកសៀតអោយ

អត្ថបទដោយ : នីត្តា