Khwan Usamanee ដើរតួជាវីរៈនារីលើកដៃលាពីប៉ុស្ដិ៍ល្បី! បន្ទាប់ពីមានពត៌មានថាត្រូវគេដកការងារនិង…..! មានរូបភាព

ពីករណីដែលថាតារាសម្ដែងស្រីត្រៀមលើកដៃលាជម្រកការងារ ព្រោះត្រូវដកការងារហើយទុកកិច្ចសន្យាមិនបន្ដ ដោយខាងតារាស្រីមានពត៌មានជាច្រើនយ៉ាង ក៏ធ្វើអោយគ្រប់គ្នាគិតថាជាតារាសម្ដែងស្រី Khwan Usamanee មែនទេ

ហើយជាក់ស្ដែង Khwan Usamanee ក៏បានចេញមកនិយាយទទួលការពិតនៅក្នុងកម្មវិធី Nine Entertainment ថា កំពុងតែជិតចប់សន្យាជាមួយនិងកន្លែងការងារនៅពាក់កណ្ដាលខែមិនានេះហើយ ពេលនេះរង់ចាំការជជែកគ្នាជាមួយចាស់ៗហើយត្រៀមមេធាវីជួយខាងផ្នែកច្បាប់ហើយដែរ យើងមិនសង្ឃឹមថាចាស់ៗធ្វើខុសអភិបាលកិច្ចសាជីវកម្ម ឬការចាយវាយ យើងមិនទាមទារសំណងដែលត្រូវគេបដិសេធការងាររហូត 10រឿងនេះទេ តែព្រមទទួលការពិតថាមានប៉ះពាល់រឿងហិរញ្ញវត្ថុព្រោះខ្លួនត្រូវចិញ្ចឹមកូនចៅដល់ទៅ 100នាក់ តែសំណាងល្អដែលខ្លួនសម្រេចចិត្តត្រូវក្នុងការរកលុយជាច្រើនផ្លូវទៀត

Khwan ប្រាប់ទៀតថា ខ្លួនភ្លត់ស្នៀតដែលទៅចុះកុងត្រាតែម្នាក់ឯងព្រោះទុកចិត្តអ្នកចចារការងារ មិនដូចតារាដទៃដែលមានមេធាវីទៅជាមួយ ក៏ចាត់ទុកថាជាមេរៀនជីវិតក្នុងការទុកចិត្តចាស់ៗដែលខ្លួនគោរព បន្ទាប់ពីនេះមិនគិតថានិងយកជីវិតទៅទាក់និងសន្យាជាមួយអ្នកណាទៀតហើយ ហើយក្រោយចប់កិច្ចសន្យាក៏និងបញ្ចាប់ឪកាសជាមួយប៉ុស្ដិ៍ផ្សេងៗដូចគ្នា

អត្ថបទដោយ : នីត្តា