ពិតជាគួរអោយសសើរមែន Bo Vanda ខិតខំរកស៊ីដើម្បីសម្រេចបំណងប្រាថ្នាមួយរបស់ឪពុក!​ (មានវីដេអូ)

អ្នកនាង Bo Vanda ដែលគ្រប់គ្នាស្គាល់ជាភរិយារបស់តារាសម្តែងប្រុសដ៏មានទេពកោសល្យម្នាក់ គឺលោក Por Tridsadee Saha​w​o​ng ដែលមានទុរកិច្ចត្រូវថែទាំកូនស្រីជាទីស្រលាញ់ក្រោយពីលោក Por បានលាចាលោកនេះទៅចោលអ្នកទាំងពីរ។

បើទោះបីជាស្វាមីមិនបាននៅមើលថែទៀតក៏ពិតមែន ប៉ុន្តែអ្នកមិនបានបាក់ទឹកចិត្តទន់ខ្សោយនោះទេ នាងបានខិតខំប្រឹងប្រែងរកស៊ី ចិញ្ចឹមបីបាច់កូនស្រីសំណព្វចិត្តបានយ៉ាងល្អ។

មិនត្រឹមតែប៉ុណ្ណឹង អ្នកនាងបានខិតខំសន្សំប្រាក់ដើម្បីសម្រេចបាននូវបំណងប្រាថ្នារបស់លោកឪពុក ដែលគាត់តែងតែស្រមៃចង់បាននូវរថយន្តក្នុងក្តីស្រមៃរបស់គាត់ ប៉ុន្តែលោកបានជួបឧបសគ្គជាច្រើនទើបលោកមិនទាន់អាចសម្រេចនូវបំណងប្រាថ្នាមួយនេះ។

អ្នកនាង Bo បានធ្វើអោយលោកឪពុករំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ដោយបានជូនលោកឪពុកទៅទិញរថយន្តដែលលោកតែងតែស្រលាញ់ចង់បានជាយូរមកហើយ៕