ត្រៀមៗ! ខ្សែភាពយន្តរន្ធត់ដំបូង Mark Prin ប្រកាសថ្ងៃចាក់បញ្ចាំង និងចេញ Trailer ហើយ!​ (មានវីដេអូ)

បន្ទាប់ពីក្រុមការងារ និងតួអង្គសម្ដែង សម្រុកថតមួយប្រាវ ទីបំផុតខ្សែភាពយន្តទី ៣ របស់តារាប្រុសសង្ហា Mark Prin បា​ន​ថត​ចប់​ជា​ស្ថាពរហើយ។

ដោយនៅមុននេះបន្តិច ប្រភពព័ត៌មានមួយទើបនឹងបង្ហើបពីថ្ងៃចាក់បញ្ចាំង ព្រមទាំងមានវីដេអូ Trailer អមមកជាមួយផងដែរ។ ខ្សែ​ភា​ព​យន្តបែបរន្ធត់ ព្រឺព្រួច រឿង «Bai Lan» នៅដាក់ឱ្យចាក់បញ្ចាំងលើរោងភាពយន្ត ក្នុងប្រទេសថៃ ចាប់ពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ​២​០​​២១។

គួរបញ្ចាក់ផងដែរថា ខ្សែភាពយន្តខ្នាតធំនេះ មានការចូលរួមសម្ដែងពីតារាសម្ដែងលោក paearak, Mark Prin និងតួឯក​ស្រីរ​ប​ស់​យើ​ង​សម្ដែងដោយនាង Prang Kannarun រួមជាមួយតារាសម្ដែងល្បីៗមួយចំនួនទៀត។

ចង់ដឹងថាសាច់រឿងព្រឺព្រួចយ៉ាងណា មកចូលមើលវីដេអូខ្លីខាងក្រោមជាមួយគ្នា៖