ចឹងតាស់ បានជាតារាស្រីវ័យក្មេង Baifern មានមុខមាត់ស្អាតបែបនេះ!

និយាយពីសម្រស់តារាស្រីថៃ ដែលមានមុខមាត់ស្រស់ស្អាតពីធម្មជាតិ ទស្សនិកជនមិនភ្លេចលើកយកឈ្មោះ Baifern Pim​cha​no​k ​នោះទេ។

ក្រៅពីមានទេពកោសល្យសម្ដែងបានគ្រប់ប្រភេទតួអង្គហើយ នាងថែមទាំងជាតារាស្រីដែលមានរូបសម្បត្តិ​ស្រស់ស្អាតពីធម្មជាតិ​ផង​ដែ​រ​។ យ៉ាងណាមិញ បើទស្សនិកជនងាកមកចាប់អារម្មណ៍នឹងក្រុមគ្រួសាររបស់នាងវិញ Baifern មានសមាជិកគ្រួសារ ៤នាក់ ពោ​ល​គឺ​ថា​មានប៉ាម៉ាក់ប្អូនប្រុស និងនាង។

ហេតុតែប៉ាម៉ាក់របស់នាងសុទ្ធតែមានមុខមាត់ស្រស់ស្អាត ទើបនាងនិងប្អូនប្រុសមានរូបសម្រស់ស្អាតៗ​មិនចាញ់​ប៉ា​ម៉ា​ក់​ប៉ុន្មា​ន​ទេ​។ ​ជាពិសេសម៉ាក់របស់ Baifern មើលតែមួយភ្លេតអាចនឹងច្រឡំថាជាបងស្រីរបស់នាងក៏ថាបាន ប្រសិនជាអ្នកគាំទ្រមិនធ្លាប់​បា​ន​ដឹង​។

ថ្មីៗនេះ Baifern ទើបនឹងពញ្ញាក់អារម្មណ៍អ្នកម្តាយរបស់នាង ជាមួយនឹងនំខួបកំណើតយ៉ាងស្រស់ស្អាតក្នុងថ្ងៃខួបកំ​ណើតរ​ប​ស់​គាត់ ​ជាមួយក្រុមគ្រួសារយ៉ាងមានសុភមង្គល៕

ខាងក្រោមនេះគឺជារូបភាពអ្នកម្តាយរបស់ Baifern ៖