តាមពិតមានរបស់ទាំងនេះសោះ ចឹងបានជាទៅណាមកណាមិនដែលភ្លេចយកកាបូបតាមខ្លួ​ន!

និយាយពីការតុបតែងខ្លួនរបស់តារាស្រីថៃ ម្នាក់ៗមានរសនិយមមិនចាញ់គ្នាប៉ុន្មានទេ ពិសេសរបស់របរប្រើ​ប្រាស់ភាគ​ច្រើនសុទ្ធតែ​ចេ​ញ​​ពី​ម៉ាកល្បីៗទាំងអស់។

យ៉ាងណាមិញ ពេលចេញទៅណាមកណាម្ដងៗពួកគេមិនភ្លេចទេ កាន់កាបូបដៃទៅជាមួយជាប់ជានិច្ច ដើម្បីឱ្យមើលទៅកា​ន់​តែ​ទាក់​ទាញមួយកម្រិតទៀត។ ចុះ ទស្សនិកជនមានដឹងអត់ថា ក្នុងនោះកាបូបរបស់ពួកគេមានអ្វីខ្លះនៅក្នុងហ្នឹង?

របស់របរដែលពួកគេ​តែងដាក់នៅក្នុងកាបូ​ប​ជា​ប់​​ជានិច្ច មានអ្វីខ្លះ? ទៅមើលដូចខាងក្រោម៖

១. Mai Davika

នៅក្នុងបទសម្ភាសន៍មួយ Mai បានបង្ហាញទៅកាន់អ្នកសារព័ត៌មានពីកាបូបដ៏ស្រស់ស្អាតរបស់នាង ជាមួយរបស់របរ​ដែលនា​ង​តែ​យ​ក​ជាប់ខ្លួនមាន ទូរសព្ទ័ដៃ ប្រដាប់បញ្ចូលថ្មទូរសព្ទ័ ក្រេឌីតកាត កន្សែង ក៏ដូចជាគ្រឿងតុបតែងខ្លួនមួយចំនួនទៀត។

២. Bella Ranee

ចំពោះតារាស្រីលំដាប់ជួរមុខ Bella វិញ ជានិច្ចជាកាលតែងតែបង្ហាញនូវម៉ាកកាបូបដ៏ស្រស់ស្អាតរបស់នាង និងបង្ហាញពីអ្វីដែល​នាង​តែ​​ង​យកដាក់ជាប់ខ្លួន មាន ទូរសព្ទ័ដៃ កាមេរ៉ាថតរូប ឡេកាពារកំដៅថ្ងៃ វ៉ែនតាខ្មៅ និងសម្ភារៈចាំបាច់មួយចំនួនទៀត។

៣. Min Pechaya

តារាសម្ដែងឯករាជ្យរូបនេះ មានកាបូបតាមខ្លួនដល់ទៅបី មានកូនកាបូបលុយមួយ មានដាក់វ៉ែនតា កូនកន្សែង និងកាបូប​មួ​យ​ទៀ​ត​​ទុក​​ដាក់សម្ភារៈមួយចំនួនដូចជា ដបទឹក អាហារ និងគ្រឿងលេងសម្រាប់សត្វចិញ្ចឹមរបស់នាង៕