ម្តងនេះលេងមែនទែនហើយ Lydia នាំគ្រួសារទៅកំសាន្តតាមស្រុកស្រែម្តង!

បើតាមការបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់គ្រួសារតារាប្រុសស្រី Lydia គឺគេសង្កេតឃើញថា ពិតជាមានក្តីសុខខ្លាំងណាស់ ហើយពួកគេតែងតែមានដំណើរកំសាន្តជុំគ្រួសារ បន្ទាប់ពីបញ្ចប់កិច្ចការងាររៀងៗខ្លួន។

ងាកមកមើលពេលនេះវិញ Lydia និងគ្រួសារកំពុងតែស្ថិតនៅក្នុងខេត្តឈៀងម៉ៃ។ នាងបាននាំកូននិងស្វាមីដើរកម្សាន្តមើលដំរី ថែមទាំងនាំគ្នា​ស្លៀ​ក​​​ពាក់​បែបអ្នកចំការដើរលេងមើលធម្មជាតិ ស្រូបខ្យល់អាកាសតាមវាលស្រែយ៉ាងរីករាយ៕