អាណិតណាស់! Pat Napapa សម្រក់ទឹកភ្នែកមិនដឹងប្រាប់កូនយ៉ាងម៉េចរឿងបា៉បា៉….

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា សព្វថ្ងៃនេះតារាសម្ដែង និងជាពិធីការិនីល្បីឈ្មោះ Pat Napapa ខិតខំប្រឹងប្រែងដើម្បីចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសរបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ យើងបានឃើញវត្តមានតារាស្រីរូបនេះ ចូលរួមនៅក្នុងកម្មវិធីមួយ ដោយបាននិយាយរៀបរាប់ទាំងទឹកភ្នែកថា មិនដឹងត្រូវរកវិធីពន្យល់ប្រាប់កូនប្រុសរបស់ខ្លួនដូចម្ដេច ជាមួយរឿងប៉ារបស់គេត្រូវជាប់ពន្ធធនាគារ ព្រោះរូបគេ កាន់តែធំដែលសព្វថ្ងៃមានអាយុរហូត​៤ ឆ្នាំទៅហើយ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាក្ដុកក្ដួល និងអាណិតតារាស្រីរូបនេះយ៉ាងខ្លាំង ពិសេសសរសើរពីភាពរឹងមាំក្នុងការព្រឈមមុខ និងមើលថែកូនរបស់នាងកន្លងមកនេះ៕ សូមទស្សនារូបភាពដូចខាងក្រោមនេះ៖