ពិតជាធ្ងន់ធ្ងរណាស់ តារាស្រីថៃមួយរូបទៀតហើយ ដែលបានប្រកាសលក់ឡានសំណព្វចិត្តព្រោះតែកូវីដ ១៩!

បញ្ហាមេរោគឆ្លងដ៏កាចសាហាវនេះ ពិតជានាំទុក្ខខ្លាំងដល់មហាជនស្ទើរតែគ្រប់ប្រទេស មិនថាជនធម្មតា រឺអ្នកវិនិយោគទុនទេ សូម្បីតែតារាសម្តែងខាងប្រទេសថៃ ក៏ជួបនូវវិបត្តិកូវីដ ១៩នេះដែរ។

ហើយថ្មីៗក៏មានពត៌មានដែលតារាប្រុសថៃមួយរូបបានប្រកាសលក់នូវទ្រព្យសម្បត្តិរបស់ខ្លួន ព្រោះតែវិបត្តិកូវីដ ១៩ នេះដែលបានបង្កជាផលលំបាកយ៉ាងខ្លាំងសម្រាប់ជីវភាពរស់នៅរបស់ពួកគេ។

នៅពេលនេះ តារាស្រីថៃមួយរូបក៏បានបង្ហោះនូវរូបភាពឡានដែលជាសំណព្វចិត្តរបស់ខ្លួន នៅលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួន ក្នុងគោលបំណងលក់ឡានមួយគ្រឿងនោះចេញផងដែរ តារាស្រីមួយរូបនោះគឺ Marisa anita