Taew Natapohn អត់ខ្វល់និងអ្នកណាថា…តែអ្វីដែលសំខាន់ដឹងត្រឹមថាពាក្យ “ធម្មតា” ប្រើជាមួយនាងលែងសមទៀតហើយ!!! មានរូបភាព

អាចនិយាយបានថាមិនសូវជានៅស្ងៀមឬឈប់ក្នុងការអភិវឌ្ឍខ្លួនឯងឡើយសម្រាប់តារាសម្ដែងស្រីមុខស្រទន់យ៉ាង Taew Natapohn ក្រៅពីការថតរឿងភាគហើយ ជាក់ស្ដែងក៏ងាកមកបង្កើតជំនួញសំលៀកបំពាក់ជារបស់ខ្លួនឯង ហើយនៅមានបើកបង្ហាញខ្លួនធ្វើជាអ្នកស្លៀកឈុតថតម៉ូតដោយខ្លួនឯងទៀតផង ដោយរូបភាពមួយៗមិនធម្មតា

ធ្លាប់ឃើញរូបថតបែបផ្អែមល្ហែមទន់ភ្លន់មកច្រើនហើយ លើកនេះសូមប្រែកាយផ្លាស់ប្ដូរខ្លះ តែមើលទៅដូចជាមិនមែនខ្លះទេ ជាមួយរូបភាពដែលស្លៀកឈុតប៊ីគីនីតូចខាងលើនិងខាងក្រោម ហើយឬកពាររបស់នាងដែលពោរពេញទៅដោយភាពទាក់ទាញស៊ិចស៊ី ស៊ីកាមេរ៉ាគ្រប់សន្លឹក បូកផ្សំនិងរូបរាងរបស់នាង បង្ហាញសាច់ដុំតូចៗ កាន់តែធ្វើអោយស៊ិចស៊ីទ្វេឡើងថែមទៀត

After Footer (Active) - damrei Mr1 Zone2

អាចនិយាយបានថាពុះកញ្ជ្រោលមែន រូបភាពឈុតនេះរបស់ Taew យ៉ាង Toey ក៏ត្រូវចូលទៅ comment ភ្លាមនៅពេលឃើញរូបភាពជាក់ស្ដែងហើយថា “ម៉ែៗកាត់បន្ថយខ្លះទៅ”

អត្ថបទដោយ : នីត្តា